ប្លែកៗ ៖ បើយោងតាមរបាយការណ៍ ដែលបានផ្តល់ដោយប្រភពសារព័ត៌មានប្លែកៗបរទេស (Spy) បានបញ្ជាក់អោយដឹងថា នារីជនជាតិអាមេរិកត្រូវបានចាប់ខ្លួនក្នុងមួយថ្ងៃដល់ទៅ ៤ ដង។
គួរបញ្ជាក់ផងដែរថា នារីដែលជាជនជាប់ចោទរូបនោះមានឈ្មោះថា Joyce Coffey ត្រូវបានភ្នាក់ងារមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដល់ទៅ ៤ ដងក្នុងមួយថ្ងៃ ពីបទរំខានអ្នកដទៃ ខណៈពេលដែលនាងបានធ្វើការចាក់តន្រ្តី ដែលមានសំលេងខ្លាំងៗ រំខានទៅដល់អ្នកដទៃ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា នាងត្រូវបានចាប់ខ្លួនសាជាថ្មីម្តងទៀតរយៈពេលត្រឹមតែ ៥ ម៉ោងក្រោយប៉ុណ្ណោះ បន្ទាប់ពីធ្វើការដោះលែងលើកដំបូង ដោយលើកនេះនាងបានធ្វើការចាក់តន្រ្តីខ្លាំងៗជាងពេលមុនទៅទៀត។
គួររំឮកផងដែរថា ការចាប់ខ្លួនរូបនាងជាលើកទី ៤ អាចធ្វើទៅបាន បន្ទាប់ពីនាងបានប៉ុនប៉ងធ្វើបាបក្មួយប្រុសរបស់នាង មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបញ្ជាក់អះអាងផងដែរ ពីភ្នាក់ងារមានសមត្តកិច្ចថា នាងនឹងជាប់ពន្ធនាគារ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាលើកទី ៤ ហើយបើនិយាយពីការស្តាប់ចម្រៀងវិញ នាងត្រូវកំណត់អោយស្តាប់តាមរយៈកាសទូរស័ព្ទ ជៀសវាងការបង្កសំលេងរំខានដល់អ្នកដទៃផ្សេងទៀត នាពេលអនាគត៕
ដោយ ៖ រិទ្ធីប្រភព ៖ Spy