តារាសម្តែងស្រីជនជាតិអាមេរិក គឺនាង Kim Kardashian : ហឹបដាក់ឥវ៉ាន់របស់ខ្ញុំមិនត្រូវបានក្រុមហ៊ុនអាកាសចរណ៏អង់គ្លេសរឹបអូសទេ តែពូកគេត្រូវដោះស្រាយវាយ៉ាងដូចម្តេច?/                                     នាង Kim Kardashian ជាមួយនិងវ៉ាលីរបស់នាងនាងបញ្ជាក់យ៉ាងច្បាស់ថា នាងបានបាត់វត្ថុមានតំលៃមួយចំនួនដែលមាននៅក្នុងវ៉ាលី ហើយនាងបានជេរប្រទិចផ្តាសាដល់បុគ្គលិកក្រុមហ៊ុនដែលបានយកវាពីវ៉ាលីរបស់នាង។ ខ្ញុំពិតជាមានការខកចិត្តយ៉ាងខ្លាំងជាមួយនិងបុគ្កលិកក្រុមហ៊ុន ដែលបានបើកវ៉ាលីរបស់ខ្ញុំហើយយកវត្ថុមានតំលៃមួយចំនួន។ វត្ថុខ្លះវាជាវត្ថុអនុស្សាវរីយ៏ ដែលគ្មានអ្វីអាចជំនួសបាន នាងបាននិយាយខណៈពេលដែលនាងយំខ្សឹកខ្សួល។ ក្រោយមកនាងបានផ្ញើសារទៅក្រុមហ៊ុន៖ វាជារឿងដ៏អាម៉ាស់របស់ក្រុមហ៊ុនផ្ទាល់។ តើនិងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកភ្លេចចាក់សោវ៉ាលី អ្នកនិងប្រញាប់ប្រញាល់ត្រលប់មកមើលថាតើមានបាត់អ្វី ឬក៏អត់? ខណៈដែលសន្តិសុខនៅទីនេះ មិនគួរអោយទុកចិត្ត នាងបានបន្ថែម។​ ហើយក៏គ្មានការឆ្លើយតបពីសំណាក់ក្រុមហ៊ុនអាកាសចរណ៏ទាក់ទងនិងបញ្ហានេះ។ លើសពីនេះទៅទៀត នាងបាននិយាយរាងឡូឡាបន្តិច សំរាប់ការបាត់បង់រូបថតរបស់នាង​ ដែលនាងបានថតជាមួយ Kanye West ដែលទើបតែមានចំនងទាក់ទងនាពេលថ្មីៗនេះ។ ជាការពិតរូបថតនេះនាងបានថត ទើបតែពីរបីថ្ងៃមុននេះ ខណៈពេលដែលពួកគេបានរីករាយនិងពេលវេលានៅឯ Cannes ប្រទេសបារាំង ៕

ដោយ ៖ ចាន់ណាប្រភព ៖ aceshowbiz