សត្វស្វាមួយក្បាលនេះមានឈ្មោះថា Whiplash រស់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ Big Spring, Texas, សហរដ្ឋអាមេរិច។ វាមានចំនុចពិសេសត្រង់ចេះជិះឆ្កែបានយ៉ាងជំនាញ។
ដោយសមត្ថភាពជិះឆ្កែដ៏ជំនាញនេះ កូនស្វានេះតែងតែត្រូវបានគេយកទៅសម្តែងនៅពេលមានព្រឹត្តិការណ៍អ្វីផ្សេងៗនៅតាមបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិច ដោយមានការជួយជ្រោមជ្រែងពីម្ចាស់របស់វា។ ការសម្តែង ប្រណាំងឆ្កែ របស់សត្វស្វានេះតែងតែធ្វើឲ្យអ្នកទស្សនាមានការពេញចិត្ត និងបានធ្វើឲ្យវាក្លាយជាស្វាដ៏ល្បីមួយ។ មនុស្សជាច្រើនបានដាក់រហ័សនាមឲ្យវាថា ខូវបយស្វា ជិះឆ្កែ ។
Whiplash ជិះឆ្កែបានយ៉ាងស្ទាត់ជំនាញ
លោក Tommy Lucia ម្ចាស់របស់ស្វា Whiplash បានឲ្យដឹងថា: កូនស្វានេះ និងឆ្កែមានភាពស្និទ្ធស្នាលគ្នាណាស់។ ស្វា Whiplash ពិតជារឹងមាំណាស់ ហើយរឿងដែលវាបានធ្វើសុទ្ធតែធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ចំណីអាហារដែលវាចូលចិត្តស៊ីគឺ ផ្លែព័រ(Pear), ផ្លែប៉ោម, ចេក ជាពិសេសផ្លែ Cherry។
មនុស្សជាច្រើនបានហៅ Whiplash ថា ខូវបយស្វាជិះឆ្កែ
លោក Tommy បានឲ្យដឹងបន្ថែមថា គាត់បានជួយសង្រ្គោះស្វានេះពីទ្រុងដ៏ស្អុយអាក្រក់មួយ នៅពេលដែលវានៅតូច។ គាត់បានទទួលចិញ្ចឹមស្វានេះ តាំងពីយូរមកហើយ និងបានគេចវេះទទួលលុយពីអ្នកការពារសត្វ ជាថ្នូរក្នុងការលែងវាចូលព្រៃនៅអាមេរិចខាងត្បូង៕
មនុស្សជាច្រើនអបអរសាទរ និងសរសើរពីសមត្ថភាពរបស់ស្វា Whiplash
ដោយ៖ សិលាប្រភព៖ K14