ភ្នំពេញៈ អតីតតារាចម្រៀង ដែលចូលចិត្តតុបតែងខ្លួនបែបយេៗ និងធ្លាប់កាន់លុយចាយពេញៗដៃអ្នកនាង អ៊ុំ គន្ធា ក្រោយពីបានចេញពីផ្ទះ បាត់ប្រមាណជា៣ ទៅ៤ថ្ងៃ ហើយបានវិលមកផ្ទះវិញ មិនបានប៉ុន្មានផងនោះ ក៏ត្រូវបានសប្បុរសជនផ្តល់ជូន នូវអំណោយមួយចំនួន ទៅឲ្យអ្នកនាងនៅគេហដ្ឋាន បន្ទាប់ពីបានទទួលព័ត៌មានថា អតីតតារាចម្រៀងរូបនេះ បានវិលចូលផ្ទះវិញ។

បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយពាក់ព័ន្ធ និងព័ត៌មានរបស់អតីត តារាចម្រៀង ដែលធ្លាប់មានឈ្មោះបោះសំឡេង អ្នកនាង អ៊ុំ គន្ធា ថាមានជីវភាពខ្វះខាត ក្នុងការរស់នៅរហូតធ្វើ ឲ្យនាងត្រូវដើររាវខ្ចៅខ្ចង ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលកន្លងទៅថ្មីៗ នេះ បានលេចឮព័ត៌មានថា នាងបានយករបស់របរនៅក្នុងផ្ទះ លក់ហើយរត់ចោលផ្ទះថែមនោះ មានសប្បុរសជន ផ្តល់អំណោយជាបន្តបន្ទាប់។

ជាពិសេសបន្ទាប់ពី នាងបានវិលត្រឡប់មក រស់នៅក្នុងផ្ទះ ជាមួយម្តាយវិញ នៅក្នុងភូមិបឹងបាយ៉ាប ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ ក៏មានសប្បុរសជន ម្នាក់ដែលជាម្ចាស់សណ្ឋាគារ Mother House នៅខេត្តសៀមរាប លោក គឹម លាង បានយកថវិកាផ្ទាល់ខ្លួនឲ្យអ្នកនាង អ៊ុំ គន្ធា ទឹកប្រាក់ចំនួន ៣០០ ដុល្លារ ដើម្បីទុកឲ្យនាងចំណាយ ទៅលើភាព ចាំបាច់ក្នុងជីវភាពទោះបីជាថវិកានេះ តិចតួចក៏ដោយ តែវាអាចជួយសម្រាល ការលំបាករបស់នាងបានមួយចំណែកដែរ។

ជាមួយគ្នានោះ អតីតតារាស្រីដែលធ្លាប់តែកាន់ក្បាលមេក្រូច្រៀងរាំ នៅមុខទស្សនិកជន រាប់រយរាប់ពាន់ នាក់រូបនេះ ក៏បានលើកម្រាមដៃ១០ សំពះអង្វរទាំងទឹកមុខស្លេកស្លាំង ទន់ខ្សោយដោយសារតែជំងឺ ប្រចាំកាយ ដើម្បីស្វែងរកអំណោយជា បន្តបន្ទាប់ពីបណ្តាលសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដោយអំពាវនាវមេត្តាផ្តល់ជាជំនួយជួយនាង និងគ្រួសារផងចុះ ព្រោះថាពេលនេះកំពុងតែមាន វិបត្តិខាងផ្នែកហរិញ្ញាវត្ថុជាខ្លាំង៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល