Miley និងគ្រួសាររបស់នាង ធ្លាប់ជួបប្រទះនិង រឿងចំលែកគួរអោយខ្លាច ដែលគេជឿថាទាក់ទង និង ខ្មោច កាលពីពួកគេទៅកំសាន្តនៅ London ។

/នៅក្នុងបទសំភាសន៍ថ្មីៗនេះជាមួយទស្សនាវដ្ដី Elle UK Miley Cyrus បានប្រាប់នាងធ្លាប់បានជួបប្រទះ រឿងខ្មោចលងម្តងនៅកន្លែងស្នាក់របស់នាង នៅទីក្រុង London ដែលមានទីតាំងនៅទល់មុខ អគារពាណិជ្ជកម្ម Harrods ។ Miley រំលឹកឡើងវិញថា ទីនោះធ្លាប់ជាហាងនំបុ័ងដោយពេលនេះ វាក្លាយជា  Apartment ។ ពេលដែលក្រុមគ្រួសារនាង ចូលទៅស្នាក់នៅទីនោះ នាងបានយល់សប់ និង ជួបរឿងប្លែកៗជាច្រើន ដូចជាមានពេលមួយ ប្អូនស្រីរបស់នាង បានចូលទៅងូតទឹក ហើយភ្លាមនោះទឹកដែលចេញពីផ្កាឈូក ប្រែទៅជាក្តៅខ្លាំង តែនាងមិនបានចុច ឬមួលគន្លឺះអោយក្តៅឡើយ ។​  យប់ក្រោយមកទៀត  នាងបានឃើញស្រមោលខ្មៅដូចជាក្មេងប្រុសម្នាក់អង្គុយក្នុង  បន្ទប់ទឹករបស់នាង ធ្វើអោយនាងភ័យជាខ្លាំង ។ បន្ទាប់ៗមកទៀត រឿងអាក្រក់ៗ ប្លែកៗចេះតែកើតឡើង ធ្វើអោយក្រុមគ្រួសាររបស់នាង បង្ខំចិត្តចាកចេញពីទីនោះ ទៅស្នាក់នៅសណ្ឋាគារ Soho វិញ ៕​

/

/

 

ដោយ ៖ លីលីប្រភព ៖ k14