ថ្មីៗនេះ អ្នកគាំទ្ររាប់ពាន់នាក់មានការខឹងសម្បារ និងជេរប្រទេចយ៉ាងខ្លាំងទៅលើជណបង្ក នៅពេលដែលរូបភាពក្តីសាច់មួយចំនួនដែលបានត្រូវគេកាត់តតាម Photoshop របស់តារាភាពយន្តស្រីរបស់ចិនដ៏ស្រស់ស្អាតគឺនាង Liu Yifei (ស៊ាវ ឡុងនី) ត្រូវបានបង្ហោះជាសាធារណៈនៅលើអ៊ីនធឺណេត។

តាមប្រភពបានឲ្យដឹងថា បណ្តារូបភាពក្តៅសាច់ទាំងនេះ ត្រូវបានឃើញនៅលើ Forum មួយរបស់ប្រទេសចិន ហើយបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សាម៉ីខ្លួន គឺតារាស្រីដ៏ស្រស់ស្អាត Liu Yifei ។

/

/

ក្រោយពីបណ្តារូបភាពទាំងនេះ ត្រូវបានរាលដាលពេញអ៊ីនធឺណេត ក្រុមហ៊ុនរបស់នាង Liu Yifei បានចេញសេចក្តីប្រកាស ដោយកំណត់ថា បណ្តារូបភាពទាំងនេះគឺជារូបភាពកាត់ត Photoshop ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ Liu Yifei ហើយក្រុមហ៊ុនក៏បានដាក់ពាក្យប្តឹងដើម្បីចាប់ជនដែលពាក់ព័ន្ធមកផ្តន្ទាទោសទៅតាមច្បាប់៕

/

ដោយ៖ សិលាប្រភព៖ VGT