ប្លែកៗ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស បានបញ្ជាក់អោយដឹងថា វីដេអូដ៏ហួសចិត្តមួយត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលដែលបុរសស្រវឹងជោគជនជាតិជប៉ុនមួយនាក់ បានព្យាយាមដើរបញ្ច្រាសជណ្តើរយន្ត ពោលគឺ ព្យាយាមដើរចុះក្រោយ ខណៈពេលដែលជណ្តើរយន្តនៅតែបន្តវិលឡើងទៅលើ។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានថតជាប់ដោយបុរសម្នាក់ដែលមានឈ្មោះថា Sam Napper វ័យ ២៧ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសហើយក៏ជាទីកន្លែងដែលបានកើតមានឡើងនូវរឿងហួសចិត្តមួយនេះ។

លើសពីនេះទៅទៀត បើយោងទៅវីដេអូដដែលនេះ បានអោយដឹងថា បុរសស្រវឹងជោគរូបនោះ បានបដិសេធជាមួយនឹងអ្នកដំណើរផ្សេងៗទៀត ខណៈពេលដែលពួកគេព្យាយាមជួយគាត់ ដែលក្រោយមក ទាល់តែមានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចទើបគាត់សុខចិត្ត។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ thesun