កំសាន្ត ៖ ជួបជាមួយនឹងការសម្ដែងដ៏មានទេពកោសល្យរបស់តារាសម្ដែង Michael B. Jorden ដែលលោកអ្នកធ្លាប់បានស្គាល់ពីមុន​មកតាមរយៈខ្សែភាពយន្តជាច្រើន​​​ជាពិសេសភាពយន្តរឿង “BLACK PANTHER”​។ ឥលូវគាត់បានត្រលប់មកវិញជាមួយនឹង ខ្សែភាពយន្តដែលនិយាយអំពីជីវិតនៅក្នុងស័យវានប្រដាល់។ Michael B. Jorden បានសម្ដែងជាតួអង្គកូនប្រុសរបស់ អតីតជើងឯងកីឡាប្រដាល់ឈ្មោះ Apollo Creed។

រយៈពេល ៣៣ ឆ្នាំក្រោយពីការស្លាប់របស់ ឪពុករបស់ខ្លួន Adonis Creed ​​​ម្ចាស់ជើងឯងប្រដាល់រូបនេះ បានយល់ព្រមទទួលការប្រកួតលើស័យវាន ជាមួយនឹងអ្នកកំពូលអ្នកវាយបុកដ៏កំណាចមួយរូបឈ្មោះ Viktor Dargo ដែលជាកូនប្រុសរបស់ជនដែលសំលាប់ឪពុករបស់ Creed នៅលើស័យវានប្រដាល់កាលពី ៣៣ ឆ្នាំមុន។

/

ការខិតខំប្រឹងប្រែងវឹកហាត់ ទាំងយប់ទាំងថ្ងៃរបស់ Adonis Creed បានប៉ះពាល់យ៉ាងខ្លាំង ដល់អ្នកជុំវិញខ្លួន ជាពិសេសមនុស្សដែលស្រលាញ់គេ។ នៅពេលនេះកូនប្រុសទាំងពីររបស់ Creed និង Dargo នឹងត្រូវជួបគ្នាលើស័យវានប្រដាល់ ដ៏គ្រោះថ្នាក់ម្ដងទៀត ស្របពេលដែលអតីតកាលត្រលប់មកលងបន្លាចពួកគេសារជាថ្មី។ ចង់ដឹងថា តើការប្រកួតរបស់គេទាំងពីរ នឺងទៅជាយ៉ាងណានោះ សូមកុំភ្លេចទៅទស្សនារឿង “CREED II” ដែលនឹងចាប់បញ្ចាំងនៅរោងភាពយន្ត ចាប់ពីថ្ងៃទី ៧ ធ្នូ នេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited