ចិន៖ តាមការអោយដឹងពីគេហទំពរ chinadily កាលពីថ្ងៃទី ០៩ តុលាម្សិលមិញនេះថា មានប្រជាពលរដ្ឋជាច្រើន នៅក្នុងស្រុកភូមិ បាននាំគ្នាផ្អើលទៅមើល​ការប្រកួតប្រជល់សេះមួយដ៏អស្សារ្យ។

width=457

ប្រភពខាងលើបានអោយដឹងថា ការប្រជល់សេះនេះ ត្រូវបានប្រជាពលរដ្ឋធ្វើឡើង ក្នុងតំបន់ Rongshui ខេត្ដ Guangxi ប្រទេសចិន។ តាមការអោយដឹងពីមនុស្សចាស់ៗក្នុងភូមិ បាននិយាយថា តាមពិតទៅ ការប្រជល់សេះនេះ គឺជាប្រភេទកីឡាមួយ ដែលជាប្រពៃណី និងទំនៀមចិន ដែលមានតាំងពី ៥០០​ឆ្នាំមុនម្លេះ។ ពួកគាត់បានបន្ដថា ដើមឡើយកីឡាប្រជល់សេះនេះ គឺត្រូវបានប្រជាពលរដ្ឋ រៀបចំឡើងក្នុងរដូវរំហើយ ពោលគឺបន្ទាប់ពីគេប្រមូលផលស្រូវដាក់ក្នុងជង្រុករួចរាល់ហើយ។

width=458

width=457ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ងាធរក្នុងខេត្ដនោះ បានអនុញ្ញាតិអោយ ប្រជាពលរដ្ឋប្រារព្ធធ្វើវាដែរ នោះគឺដោយគេគិតថា វាជាប្រភេទកីឡាម៉្យាង ដែលអាចរក្សានូវចំណង ការរាប់អានគ្នា រវាងមនុស្សជាច្រើន ដែលនៅគ្រប់ភូមិ ឃុំ ខុសៗគ្នា​ ក៏ដូចជាការរក្សានូវទំនៀមទំលាប់ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយផងដែរ៕

 

ដោយ៖ សីហាប្រភព៖ chinadailly