កាលពីចុងសប្តាហ៍កន្លងទៅនេះ វីដេអូស្តីពីជម្លោះមួយនៅព្រលានយន្តហោះ នៅទីក្រុងប៉េកាំងប្រទេសចិន ដែលគេបានបង្ហោះនៅលើអ៊ីនធឺណេត ត្រូវបានទទួលការចាប់អារម្មណ៍ចុចចូលទស្សនាច្រើនគួរសម ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។

នៅក្នុងវីដេអូខ្លីខាងក្រោមនេះ គឺបង្ហាញពីសកម្មភាពនៃជម្លោះមួយដែលមិនគួរឲ្យកើតមានឡើយជាពិសេសនៅក្នុងបរិវេន ព្រលានយន្តហោះ ដែលមានមនុស្សជាច្រើនឆ្លងកាត់នេះ។

សកម្មភាពជម្លោះនោះ គឺកើតឡើងរវាងបុគ្គលិកលក់សំបុត្រនៅព្រលានយន្តហោះមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងភ្ញៀវធ្វើដំណើរមកទិញសំបុត្រ។ ក្នុងនោះភាគីជម្លោះទាំងសងខាង បានដំឡើងសរសៃ ក ដាក់គ្នាយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ បុគ្គលិកដែលលក់សំបុត្រនៅទីនោះ ថែមទាំងយកកៅអី គប់ទៅលើភ្ញៀវ ដែលជាភាគីជម្លោះរបស់ខ្លួនថែមទៀតផង។

/

សូមទស្សនាវីដេអូនៃជម្លោះនេះ ដូចខាងក្រោម ៖

ដោយ៖ សិលាវីដេអូ៖ Youtube