កាលពីថ្ងៃទី ១៦ ខែមីនា កន្លងទៅនេះ FBI បានចាប់ខ្លួនលោក Bo Jiang ជាជនជាតិចិន និងជាបុគ្គលិករបស់ NASA នៅមជ្ឍមណ្ឌលស្រាវជ្រាវអវកាស Hampton, Virginia។ Bo Jiang ត្រូវបានចាប់ខ្លួនដោយសង្ស័យ មានបំណងយក Laptop មានផ្ទុកឯកសាររបស់ NASA ត្រលប់ទៅប្រទេសចិន។

ជាក់ស្តែង ក្រោយមករឿងរ៉ាវនេះបានប្រែក្លាយជារឿងកំប្លែងទៅវិញ ហើយក៏ល្អឡើងវិញចំពោះNASA ព្រោះមិនមានភស្តុតាងណាមួយពីបណ្តាព័ត៌មានដែលសំខាន់ ត្រូវបាន Bojiang ផ្ទុកក្នុងLaptop ឡើយ ក្រៅពីនេះនៅ NASA បណ្តាគំរោងដែល Bo Jiang ធ្វើ ក៏មិនមានព័ត៌មានដែលសំខាន់ច្រើនដែរ។ អ្វីដែល NASA បានរកឃើញនៅក្នុង Laptop របស់ Bo Jiang នោះគឺ មានDrive មួយផ្ទុកសុទ្ធដោយរឿងអាសអាភាស និងរឿងស្តីពីបទល្មើស។ ចំណែកមូលហេតុដែលត្រូវវិលត្រលប់ទៅប្រទេសចិនរបស់ Bo Jiang គឺមិនមែនរត់គេចទេ។ គាត់ត្រូវបានសំរាកពីការងារនៅ NASA ទន្ទឹមនឹង Visa របស់គាត់ផុតកំនត់ផងនោះ ដូច្នេះហើយទើបគាត់ត្រូវវិលត្រលប់ទៅប្រទេសចិនវិញ ដើម្បីបន្ត Visa របស់ខ្លួន ក៏ដូចជាទៅលេងស្រុកកំណើតផងដែរ។

បណ្តាប្រភពព័ត៌មានរាយការណ៍ពីការរំលោភបំពានរបស់ Bo Jiang ត្រូវបានរលាយបាត់យ៉ាងឆាប់រហ័ស និងបន្ទាប់ពីការជំនុំជំរះជាច្រើនលើកមក Bo Jiang ត្រូវបានរួចផុតពីទោស ផ្ទុកឯកសារសំងាត់ជាតិ ប៉ុន្តែត្រូវទទួលពិន័យ ពីទោសលួចយកទ្រព្យសម្បត្តិសាធារណៈ ៕
ដោយ៖ សិលាប្រភព៖ K14