ហាងលក់ស្រោមអនាម័យនៅ Warmoesstraat 141, 1012 JB, Amtesdam (ហូឡង់) មានការច្នៃប្រឌិតមួយដើម្បីទទួលការចាប់អារម្មណ៍ពីភ្ញៀវក្នុងស្រុក ក៏ដូចជាភ្ញៀវដែលបានមកទស្សនាទីក្រុងដ៏ស្រស់ស្អាតនេះ។
បើសិនជាក្រឡេកមើលតែមួយភ្លែត អ្នកអាចនឹងច្រឡំថា វាជាតុក្កតា ប៉េងប៉ោងតូចៗត្រូវបានគូរថែមនូវរូបសត្វគួរឲ្យស្រលាញ់។ ជាក់ស្តែងពេលពិនិត្យឲ្យច្បាស់អ្នកទេសចរណ៍ជាច្រើននាក់ បានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេលមើលឃើញប្រដាប់ប្រដាសំរាប់លេង កំប្លុកកំប្លែងនេះ ដែលបានផលិតពីស្រោមអនាម័យ។

ហាងលក់ស្រោមអនាម័យនៅ Warmoesstraat 141, 1012 JB, Amtesdam (ហូឡង់)

រាល់ថ្ងៃមានអតិថិជនជាច្រើន បានចូលទិញរបស់របរនៅហាងនេះ
គំនិតដ៏ចម្លែកនេះបានធ្វើឲ្យហាងដែលធ្លាប់តែស្ងាត់មិនសូវមានភ្ញៀវ ប្រែជាមានភ្ញៀវចូលទិញយ៉ាងច្រើនស្ទើររាល់ថ្ងៃ។ សូម្បីតែអ្នកទេសចរណ៍មកពីឆ្ងាយៗ ក៏ចង់ទិញបណ្តាប្រដាប់ប្រដាលេងបែបកំប្លែងនេះទុកធ្វើជារបស់អនុស្សាវរីយ៍ផងដែរ៕





ដោយ៖ សិលាប្រភព៖ k14