ក្រោយពីការបង្ហាញវត្តមាននៃស្មាតហ្វូន Sony Xperia Z2 ក្រុមហ៊ុន Sony បានបន្ត “ខ្សិបប្រាប់” អ្នកប្រើប្រាស់អំពីវត្តមានរបស់ស្មាតហ្វូនថ្មីមួយផ្សេងទៀត ក្នុងពេលដ៏ខ្លីខាងមុខ នោះគឺ Sony Xperia Z3 ។

/

ក្នុងរយៈពេលកន្លង មានព័ត៌មានជាច្រើន ទាក់ទិននឹង Sony Xperia Z3 ត្រូវបានគេចុះផ្សាយនៅលើទំព័រកាសែត។ តាមរយៈព័ត៌មានទាំងនោះ គេឃើញថា Sony Xperia Z3 ដែលនឹងត្រូវបានបញ្ចេញលក់ រវាងចុងខែសីហា និងដើមខែកញ្ញានេះ ហាក់មិនមានអ្វីខុសប្លែកច្រើនប៉ុន្មាននោះទេ ធៀបនឹង Sony Xperia Z2 ។

ថ្ងៃនេះ ទំព័រ Phonearena ក៏បានចុះផ្សាយរូបភាពមួយចំនួន ដែលត្រូវគេជឿថា Sony Xperia Z3 ហើយរូបភាពទាំងនេះ ក៏ហាក់ត្រូវបានថតនៅកន្លែងណាមួយ ក្នុងប្រទេសចិន ឬគ្រាន់តែជាម៉ូដែលគំរូរបស់ Sony Xperia Z3 ឬមួយ Xperia Z2 mini ។

នៅលើរូបភាព យើងឃើញថា Sony Xperia Z3 ដំណើរការដោយ Android 4.4.4 KitKat, ប្រូសេសឺរ Snapdragon 801 4-core 2,5 GHz ។ ផ្នែកខាងក្រោយរបស់ Sony Xperia Z3 នេះ មានកាមេរ៉ា 20.7 MP ដែលមានកែវយឹត (ឡែន) ដូចរបស់ Sony Xperia Z2 ។ មកដល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយ និយាយអំពីអេក្រង់របស់ស្មាតហ្វូននេះ ប៉ុន្ដែ តាមការសន្និដ្ឋាន Sony Xperia Z3 អាចនឹងប្រើអេក្រង់ដែលមានរីសូលូសឹន 1080 pixel ឬក៏ Quad HD ។

តើ Sony នឹងបញ្ចេញ Sony Xperia Z3 ដូចដែលព័ត៌មានបានចុះផ្សាយក្នុងរយៈពេលកន្លង? ឬមួយ វាគ្រាន់តែជា Sony Xperia Z2 mini ? សំនួរទាំងនេះ នឹងមានចម្លើយពេញលេញ នៅក្នុងខែកញ្ញា។ ខាងក្រោមនេះ គឺជាបណ្ដារូបថតដែលត្រូវបានគេជឿថា ជា Sony Xperia Z3 ៖

/

/

/

/

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Techradar/Phonearena