ខេត្តកណ្តាលៈ យុវជនពីរនាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារបើកម៉ូតូ មួយគ្រឿងបុកជាមួយនិងរថយន្តធុនធំ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាល ចរាចរណ៍ស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ទុំ សុខនៅ ភេទប្រុស អាយុ២៥ឆ្នាំ និងទី២ឈ្មោះ សាន់ តេ ភេទប្រុសអាយុ២៤ឆ្នាំ អ្នកទាំង ពីរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1U-1029 មានស្រុកកំណើត ជាមួយគ្នាដែរ ភូមិល្វា ឃុំអូ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែង កើតហេតុទាំងពីរនាក់) ចំណែករថយន្តម៉ាកហ្វូស៊ូ ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខកណ្តាល៣អា ០០៨១ អ្នកបើកបរ ពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ បន្ទាប់ ពីកើតហេតុរត់គេចខ្លួនបាត់។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះមួយគ្រឿងឌុបគ្នាក្នុងទិសដៅពីកើតទៅលិចច្រាស់ទិសជាមួយរថយន្ត លុះដល់ចំណុចកើត ហេតុមិនដឹងជាមានរឿងអ្វីនោះស្រាប់តែ បណ្តាលឲ្យទៅបុកគ្នាជាមួយ រថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងទៅ ។ បន្ទាប់ពីធ្វើការវាស់វែងរួច សាកសពត្រូវ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរត្រូវយកទៅ រក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ ការបន្តទៅ តាមនីតិវិធីច្បាប់៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល