មុននេះ អ្នកប្រហែលជាបានទស្សនាវីដេអូសប្បាយមួយស្ដីអំពីការយក Nokia 3310 មកធ្វើជាពូថៅ ដើម្បីដំទៅលើ iPhone 7 ហើយលទ្ធផលបង្ហាញថា Nokia 3310 ត្រូវបែកគែម ខណៈដែលអេក្រង់របស់ iPhone 7 នៅដដែល។

ចំណែកពេលនេះ យើងខ្ញុំនឹងនាំលោកអ្នកមកទស្សនាការប្រៀបធៀបអំពីល្បឿនរវាង iPhone 7 និង Nokia 3310 ។ សូមបញ្ជាក់ថា នេះគ្រាន់តែជាការប្រៀបធៀបបែបកំសាន្ដតែប៉ុណ្ណោះ។
នៅក្នុងវីដេអូមួយនៅលើ YouTube គណនី adrianisen បានធ្វើការសាកល្បងប្រៀបធៀបល្បឿននៃការបើកដំណើរការរបស់ iPhone 7 ជាមួយនឹង Nokia 3310។ លទ្ធផលបានបង្ហាញថា Nokia 3310 បានដំណើរការលឿនជាងច្រើនបើធៀបនឹងគូប្រជែង។ ខណៈដែល Nokia 3310 បានត្រៀមខ្លួនជាស្រេចដើម្បីឱ្យម្ចាស់ប្រើប្រាស់ គេឃើញថា iPhone 7 ពេលនោះនៅតែកំពុងដំណើរការប្រព័ន្ធប្រតិបត្តិ។

នៅក្នុងការពិសោធអំពីការហៅទូរស័ព្ទ Nokia 3310 ក៏បានបង្ហាញអំពីភាពខ្លាំងរបស់ខ្លួន។ សូមអញ្ជើញមិត្តអ្នកអាន មកទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់ ៖
ប្រែសម្រួល ៖ តារាប្រភព ៖ Youtube/TGDD