ភ្នំពេញ៖ តារាសម្តែងក្មេងខ្ចីល្ហក់ កញ្ញា ហ៊ុន ច័ន្ទរាជនី បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងត្រៀមខ្លួន ចូលថតក្នុងខ្សែភាពយន្តថ្មី គ្រងដំណែងជាតួឯក ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលការងារសិល្បៈរបស់នាង មួយរយៈនេះទទួលបានជោគជ័យច្រើន។
ផ្តល់សម្ភាសន៍ជាមួយភ្នាក់ងារគេហទំព័រ LookingTODAY តាមទូរស័ព្ទ ក្នុងពេលថ្មីៗនេះកញ្ញា ហ៊ុន ច័ន្ទរាជនី បានប្រាប់ឲ្យដឹងថា ឈានចូលមកដល់រដូវភ្លៀងនេះ ការងារសិល្បៈរបស់នាង ហាក់ដូចជាមិនសូវជារវល់ច្រើន ដូចពេលមុនៗទេ គឺធម្មតា ។ ប៉ុន្តែទន្ទឹមនឹងនេះ កញ្ញាក៏មានគម្រោងចូលសម្តែង រឿងថ្មីមួយទៀត នាអំឡុងខែកក្កដា ខាងមុខនេះ ។
តារាសម្តែងស្រីវ័យក្មេង ដែលពោរពេញទៅដោយ មន្តស្នេហ៍ កញ្ញា ហ៊ុយ ច័ន្ទរាជនី បាននិយាយទៀតថា ចំពោះវត្តមានក្នុងការ ចូលសម្តែងខ្សែរឿងនេះ ខាងអ្នកដឹកនាំតម្រូវឲ្យកញ្ញា គ្រងដំណែងជាតួឯក ហើយសម្តែងលក្ខណៈជាសិស្សសាលា ដោយបង្ហាញពីទិដ្ឋភាពក្នុងការអប់រំ ដល់យុវវ័យសម័យបច្ចុប្បន្ន។
តារាសម្តែង ហ៊ុយ ច័ន្ទរាជនី បានបញ្ជាក់ថា រឿងនេះជាប្រភេចសាច់រឿងដុំ មានលាយឡំ ទៅដោយឈុតឆាកស្នេហា អប់រំ និងកំប្លែងជាដើម។ ក្នុងសាច់រឿងនេះ គឺមានបុរស៣ នាក់មកតាមស្រលាញ់នាង ប៉ុន្តែក្នុងនោះ មានតែបុរសម្នាក់គត់ ដែលតម្រូវឲ្យនាង និង គេបានជូបគ្នា។
ថ្វីដ្បិតតែកញ្ញា ហ៊ុយ ច័ន្ទរាជនី បានបង្ហើប្រាប់ខ្លះៗ ពីការត្រៀមខ្លួន ចូលសម្តែងជាតួឯក ក្នុងខ្សែរឿងថ្មីនេះ ក៏ពិតមែន ប៉ុន្តែ រាជនី មិនបានបញ្ជាក់ប្រាប់ឲ្យ បានដឹងពីចំណងជើងរឿង និងផលិតកម្មដែលនាងត្រូវសម្ដែងទេ គឺនាងនិយាយថា សុំលាក់សិន ។
កញ្ញា ហ៊ុន ច័ន្ទរាជនី ជាអតីត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១១ មិនត្រឹមតែមានរូបឆោម ស្រស់សោភានោះទេ រាជនីក៏ជាតារាសម្តែង ស្រីមួយរូប ដែលពូកែខាងការបញ្ចេញ ទឹកភ្នែកក្នុងការសម្តែងសាច់រឿង ជាតួកំសត់ផងដែរ។ ក្រៅពីវត្តមាននៃការសម្តែងខ្សែរឿង កាយវិកាខារ៉ាអូខេ ស្ប៉តពាណិជកម្ម កញ្ញា ហ៊ុយ ច័ន្ទរាជនី ក៏ធ្លាប់ធ្វើជាពិធីការិនី នៅទូរទស្សន៍បាយ័ន ក្នុងកម្មវិធី ដួងតារារយពាន់ ទៀតផង៕

![src=http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/June/id-030/Kosal-0324.jpg width=500]()
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល