នៅវេលាម៉ោងប្រហែល 10hព្រឹកថ្ងៃទី 15/7 នៅលើដងផ្លូវ Chan Ly ប្រទេសចិន មធ្យោបាយចរាចរបានកកស្ទះ ដោយការឈប់មើលតាមដានសកម្មភាពរបស់បុរសម្នាក់ដែលមិនស្លៀកខោអាវអ្វីនៅលើខ្លួនសោះ។
ប៉ូលីសតំបន់នោះ និងអ្នកកាសែតបានទៅដល់កន្លែងកើតហេតុភ្លាម ក្រោយពីទទួលបានដំណឹងនេះ។ មូលហេតុដែលបង្កឲ្យមានការចលាចលដល់ស្រីៗនៅតាមដងផ្លូវនេះ គឺបណ្តាលមកពីការបង្ហាញខ្លួនរបស់បុរសវ័យកណ្តាលម្នាក់ អាយុប្រហែល ៥០ឆ្នាំ មិនស្លៀកអ្វីទាំងអស់នៅលើខ្លួន។ ប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍នោះបាននិយាយថា បុរសម្នាក់នេះប្រាកដជាមានបញ្ហាផ្នែកខួរក្បាលហើយ គាត់ចេះតែដើរទៅមកពេញផ្លូវ ហើយដើរតាមសំលឹងមើលស្រីៗទាំងអស់ដែលធ្វើដំណើរឆ្លងកាត់។
រួបភាពប៉ូលីសចាប់ឃាត់ខ្លួនបុរសអាក្រាតកាយ បង្កចលាចល
ពេលឃើញប៉ូលីសទៅដល់ បុរសម្នាក់នោះបានរត់គេចតាមច្រកផ្លូវតូចៗ និងបានយកខោអាវដែលប្រជាជនហាលតាមផ្ទះគ្របដណ្តប់លើខ្លួន។ ពេលនោះប៉ូលីសតំបន់បានទាក់ទងទៅប៉ូលីសចរាចរដើម្បីមកដោះស្រាយបញ្ហានេះ។ បុរសអាក្រាតកាយនោះបានខំខិតរកផ្លូវរត់គេច តែសំណាងល្អប៉ូលីសបានប្រើរថយន្តដេញចាប់បានទាន់ពេលវេលា និងបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការស្រាវជ្រាវបន្ត៕
ដោយ៖ សិលាប្រភព៖ k14