(ភ្នំពេញ)៖ តារាចម្រៀងមាន​ឈ្មោះ ជាពោះម៉ាយ លោក យ៉ែម សំអូន បានអះអាងកាលពីពេលថ្មីៗនេះ ថា មានអ្នកស្គាល់គ្នាម្នាក់ បានសុំខ្ចីលុយរបស់លោក រហូតដល់ទៅ២ម៉ឺនដុល្លារ ជាយូរមកហើយ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់បានសងលោកនៅឡើយទេ។ មិនតែប៉ុណ្ណោះ កូនបំណុលរបស់លោកនោះ ថែមទាំងមកដណ្ដើមការងាររបស់លោក ទាំងមិនចេះអៀនខ្មាសទៀតផង ធ្វើឲ្យលោកយ៉ែម សំអូន ហួសចិត្តនិយាយលែងចេញ។

តារាសម្ដែង និងចម្រៀង លោក យ៉ែម សំអូន បើទោះបីជារឿងរ៉ាវគ្រួសារ បែបបាក់ជា​មួយអតីតភរិយា និងរបូតការងារជាច្រើន​ពីក្នុងដៃ ព្រោះភ្ញៀវជាច្រើន មិនសូវយកក្រុម​លោក ទៅ​ដូចមុនក្ដី ប៉ុន្តែគេសង្កេតឃើញថា ការងារសិល្បៈរបស់លោក នៅតែមានជាប់រដឹកក្នុងប្រទេស​កម្ពុជា គ្រាន់តែមិនសូវមមាញឹកខ្លាំង ដូចជាពេលលោក​នៅជុំគ្នា ជាមួយអតីត​ភរិយា។ ការពុំមានការងារសិល្បៈ​មមាញឹកខ្លាំងដូចជាពេលមុន ត្រូវបានគេរកឃើញថា ព្រោះពួកគេ ប្រកាន់នឹងអតីតកាល ​ដែលលោកបានប្រើហឹង្សាលើអតីតភរិយា រហូតឈានដល់ការបែកបាក់ ។

ក្រៅពីរឿងស៊យ បែកបាក់គ្រួសារ និង​បាត់បង់ការងារក្នុងសិល្បៈ ស្រាប់តែល្បីល្បាញលើរឿងថ្មីមួយទៀតថា លោក យ៉ែម សំអូន ត្រូវបានមិត្តជិតដិត ធ្លាប់រួមការងារ បោកលុយជិត២ម៉ឺនដុល្លារ​មិនព្រមសង។ មិនត្រឹមតែមិនចង់សងលោកទេ ថែមទាំងបានរុញការងារ ទៅឲ្យក្រុមផ្សេងមួយទៀត ដែលអ្នករៀបចំក្រុមនោះ ក៏ជាតារាសម្ដែងល្បីម្នាក់ផងដែរ ហើយក៏ធ្លាប់ច្រៀង ក្នុងក្រុម យ៉ែម សំអូន ទៀតផង។

ប្រភពដ៏កក់ក្តៅពីម្ចាស់ហាង ដេគ័រមួយ បាននិយាយថា លោក យ៉ែម សំអូន និងម្ចាស់ហាងផ្កាដ៏ល្បីមួយ បច្ចុប្បន្នមើលមុខគ្នាមិនចំទេ ព្រោះម្ចាស់ហាងនោះ មិនព្រមសងលុយលោកទាល់តែសោះ ក្រៅពីមិនសងលុយហើយ ថែមទាំងដណ្ដើមការងារពី លោក យ៉ែម សំអូន ឲ្យទៅក្រុមផ្សេងមួយទៀត ដែលធ្វើឲ្យលោក យ៉ែម សំអូន កកឈាមទាំងដុំ រហូតនិយាយអ្វីមិនចេញអ្វីទាំងអស់​។

លោក យ៉ែម សំអូន ហាក់រងវិបត្តិច្រើនពេក រហូតស្ទើរតែគ្មានស្នាមញញឹម ពេលនៅក្រៅ ព្រោះអ្នកដែលយកការងារពីលោក ក៏ជាអ្នកធ្លាប់មកច្រៀងឲ្យលោក ធ្លាប់យកពីលោក និង ​ជាអ្នកឲ្យការងារដោយផ្ទាល់តែម្ដង ។

លោក យ៉ែម សំអូន មិនអាចសុំការបំភ្លឺបានទេ ថា លោកពិតជាចាញ់បោកគេ អស់ជិត២ម៉ឺនដុល្លារ ហើយគេមិនព្រមសងលុយ​លោកមែន ឬយ៉ាងណា តែក្នុងនាម​ជាម្ចាស់បំណុល លោកគួរតែចេញមុខ រកយុត្តិធម៌ជូនខ្លួនឯង ប្រសើរជាងនៅសំងំកើតទុក្ខតែម្នាក់ឯង គ្មានដំណោះស្រាយដ៏សមរម្យណាមួយកើតឡើង សម្រាប់ខ្លួន៕

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង