ភ្នំពេញ៖  បើទោះបីជាកន្លងមក មហាជនទូទៅបានមើលឃើញ និងរិះគន់យ៉ាងចាស់ដៃ ទៅលើរូបភាពជាច្រើន សន្លឹករបស់តារាចម្រៀង ចំណូលថ្មី ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃីត សំម៉ាលីស ដែលបង្ហោះ រូបភាពសិចស៊ី បញ្ចេញដើមទ្រូង នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់នាង យ៉ាងណាក្តី ក៏មកដល់ពេលនេះ គេនៅតែបានឃើញតារាចម្រៀង ចូលចិត្តសម្ញែង ដើមទ្រូងរូបនេះ ប្ដូរឥរិយាបថ ឈប់លេងខ្លួនសិចស៊ី តាមអ្វីដែល បានរិះគន់ឡើយ ពោលនាងនៅតែបន្ត បង្ហោះរូបភាពសិចស៊ី ជាបន្តបន្ទាប់ឥតល្ហែ មិនខ្លាចក្រែងការរិះគន់ អ្វីទាំងអស់ ។

ចំពោះការបង្ហោះ រូបភាពសិចស៊ី បញ្ចេញគល់សុដន់ របស់តារាចម្រៀងវ័យក្មេង ឃីត សំម៉ាលីស បែបនេះ ត្រូវបានមហាជន ក៏ដូចជាអ្នកតាមដានសង្គមសិល្បៈ មើលឃើញថា នាងកំពុងតែដើរតាម គន្លងតារាសម្តែង រៀមច្បងមួយចំនួន ដើម្បីទាញរកប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ និងធ្វើឲ្យមហាជនបាន ស្គាល់នាងជាក់ច្បាស់ ។

ពាក់ព័ន្ធការស្លៀកពាក់ ដ៏សិចស៊ីបញ្ចេញដើមទ្រូង បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា ឃីត សុម៉ាលីស នាពេលនេះ ត្រូវបានមហាជន មួយចំនួនរិះគន់ យ៉ាងចាស់ដៃ ចំពោះនាង ព្រោះថាក្នុងនាម ជាអ្នកសល្បៈខ្មែរមួយរូប នាងមិនគួរស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូងស្ទើរចេញ ចុងសុដន់ បែបនេះទេ ព្រោះនាងជានារីខ្មែរ ។

លើសពីនេះទៅទៀត ក្នុងនាមជាអ្នកសិល្បៈ និងជាមនុស្ស របស់មហាជន វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចឲ្យមហាជន និងស្រទាប់មិត្តៗយុវវ័យមួយចំនួន យកគំរូតាមដោយ ភ្លេចគិតពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ សម្រាប់ការស្លៀកពាក់បែបសិចស៊ី សម្ញែងគល់សុដន់របស់ សំម៉ាលីស នាពេលនេះ ត្រូវបានមហាជន មើលឃើញថា នាងកំពុងតែផ្គើន នឹងការរិះគន់ របស់មហាជន ដែលកន្លងមក គេធ្លាប់រិះគន់នាងម្តងជាពីរដងរួចមកហើយ តាមរយៈរូបភាព ដ៏សិចស៊ី ដែលគេឃើញនាង បង្ហោះនៅក្នុង Account Facebook ។

តែបើទោះបីជា មានការរិះគន់ ម្តងជាពីរដង ពីសំណាក់មហាជន ចំពោះការបង្ហាញ ដើមទ្រូងសិចស៊ីយ៉ាងនេះក្តី គេមិនទាន់ដឹងថាស្រីស្រស់ ឃីត សំម៉ាលីស អាចរាងចាលចំពោះការស្លៀកពាក់ បង្ហាញភាពសិចស៊ីរបស់នាង ឬយ៉ាងណានោះទេ ។ ប៉ុន្តែកន្លងមក តារាសម្តែងរៀមច្បង មួយចំនួន ដែលមហាជនរិះគន់ អំពីការស្លៀកពាក់ សិចស៊ីបែបនេះ ពួកគេបានបាក់ស្បាត ជាបន្តបន្ទាប់ព្រោះ គេគិតថាខ្លួនជាមនុស្ស របស់មហាជន ដូច្នេះត្រូវធ្វើអ្វី តម្រូវទៅតាមមហាជន ដែលចង់បាន ។ ជាពិសេសនោះ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ក៏មិនតម្រូវឲ្យនារីៗ ស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុ បែបអ៊ឺរ៉ុបនោះពេកដែរ ។

ជុំវិញនឹងការរិះគន់ របស់មហាជន និងស្រទាប់យុវវ័យ ទៅលើការស្លៀកពាក់សិចស៊ី របស់កញ្ញា ឃីតសំម៉ាលីស នាពេលនេះគេហទំព័រ LookingTODAY មិនអាចទាក់ទង សុំការស្រាយបំភ្លឺ តាមទូរស័ព្ទពីនាងបានទេ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៣ នេះដោយទូរស័ព្ទ របស់នាង មិនអាចទាក់ទងបាន ។ តែទោះជាយ៉ាងណា គេហទំព័រ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយចំពោះរឿងនេះ ពីកញ្ញា ឃីត សំម៉ាលីស ដោយក្ដីរីករាយ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល