ហុងកុង៖ តើមាននរណាម្នាក់ដឹងថា  ស្រីក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ  ដែលឈរក្បែរប្រធានរដ្ឋកូរ៉េខាងជើង លោក Kim Jong Un ជានរណា? ជាប្អូនស្រី ជាសង្សារ ឬជាប្រពន្ធរបស់គាត់?

width=456

លោក Lankov មកពីសាកលវិទ្យាល័យ Kookmin កូរ៉េខាងត្បូងដែលជាអ្នកនិពន្ធសៀវភៅម្នាក់ បានឱ្យដឹងថា   ស្ត្រីចំលែកនោះបានដើរតាមអ្នកដឹកនាំវ័យក្មេងកូរ៉េខាងជើងទៅកាន់រោងល្ខោនមួយដើម្បីមើលការសំដែងរបស់ក្រុមតន្ត្រី Moranbong កាលពីយប់ថ្ងៃសុក្រ។

width=456

លោក Lankov បានបន្តទៀតថា  វត្តមានស្រី្តចំលែកនោះបានធ្វើឱ្យមតិសាធារណជន និងអ្នកសារពត៌មាន  លើកនូវសំនួរជាច្រើននៃគោលបំណងដែលស្រី្តរូបនោះ ចូលរួមទស្សនាការសំដែងល្ខោន ជាមួយលោក Kim Jung Un។

width=456

សេចក្តីថ្លែងការណ៍មួយចេញដោយភ្នាក់ងារមណ្ឌលពត៌មានកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា   គ្មានកំណត់សំគាល់ណាមួយដែលបង្ហាញថាស្រី្តនោះ គឺមានតួនាទីអ្វីមួយដែលជាប់ពាក់ព័ន្ធនឹងការសំដែងនោះទេ។

width=456

យោងតាមបណ្តាញសារពត៌មានប្រចាំថ្ងៃកូរ៉េខាងត្បូង   បានឱ្យដឹងថា   ស្រីចំលែកនោះគឺទំនងជាប្អូនស្រីរបស់លោក Kim Jung Un ឈ្មោះ Kim Yeo Jung៕

ដោយ៖ វណ្ណៈប្រភព៖ CNN