លោកអ្នកប្រហែលជានៅចាំរូបខាងលើនេះហើយមើលទៅដែលរូបនេះ មានភាពល្បីជាខ្លាំងតាមរយៈការ Share គ្នានៅលើ facebook រូបពស់ខាងលើគឺត្រូវបានគេ Share ចែកគ្នាមើលនៅលើ facebookយូរណាស់មកហើយ តែមិនដែលមាននរណាបានអះអាងអោយប្រាកដថាវាមានប្រភពមកពីណានោះទេ មានអ្នកប្រើប្រាស់ facebook មួយចំនួនអះអាងថាវាជារូបភាព ពស់ព្រៃនៅព្រះវិហារ មានអ្នកខ្លះនិយាយថាជារូបកាត់តាម Photoshop មានអ្នកខ្លះថានៅ ឥណ្ឌា ហើយនៅមានការអះអាងជាច្រើនផងដែរ តែពេលនេះ Camnews សូមនាំប្រវត្តិនៃរូបភាពនេះមកអោយលោកអ្នកបានដឹង។រូបពស់យក្សខាងលើនេះគឺជារូបដែលគេបានថតយកមកពីការដ្ឋានជម្រះព្រៃមួយក្នុងប្រទេស Malaysia ពស់មួយក្បាលនេះគឺជាពស់មួយក្នុងចំណោមពស់យក្ស ២ ដែលគេបានរកឃើញក្នុងការរានព្រៃដើម្បីសាងសង់ជាផ្លូវកាត់ព្រៃ ដែលការរានព្រៃសាងសងផ្លូវនេះបាននាំអោយកក្រើកប៉ះពាល់ដល់សំបុកពស់ដែលកំពុងតែសំងំរកក្ដីសុខ។ អ្នកដែលបានឃើញផ្ទាល់បានប្រាប់ថា នៅពេលដែលអ្នកបញ្ជាគ្រឿងចក្របានជីកកកាយដីជាលើកទី ៣ គេបានឃើញមានឈាមប្រលាក់ជាប់ជាមួយដី ហើយក្រោយមកគេបានជីកឃើញមានពស់យក្សមួយក្បាលដែលបាមស្លាប់ទៅហើយពស់នេះត្រូវបានគេរកឃើញនៅក្រោយពេលដែលកម្មករមកពីសម្រាកបាយថ្ងៃត្រង់តែជាអកុសលវាបានស្លាប់បាត់ទៅហើយ ហើយពស់ផ្សេងទៀតក៏មិនឃើញមាននៅទីនោះដែរ។ ហេតុការណ៍នេះបានបង្ករអោយមានការភ័យតក់ស្លុតដល់អ្នកបើកបរគ្រឿងចក្ររហូតដល់គាត់ទន់ជង្គង់រកខ្យល់ចាប់ហើយបានស្លាប់ដោយសាគាំងបេះដូងនៅពេលដែលគេកំពុងបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ពស់ថ្លាន់ព្រៃយក្សមួយក្បាលដែលងាប់ទៅនេះមានប្រវែង ៥៥ ហ្វីត (ប្រមាណជិត ១៧ ម៉ែត្រ)និងមានទំងន់ ៣០០ គីឡូ ដែលគេអាចគណនាឃើញថាមានអាយុប្រមាណ ១៤០ ឆ្នាំ។
ដោយ៖ វឌ្ឍនាប្រភពពី៖ odditieszone