អាមេរិក៖ តាមការអោយដឹង ពីភ្នាក់ងារអាកាសចរណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា យន្ដហោះ X-51 មានល្បឿនលឿនជាងគេក្នុងពិភពលោក ដែលគ្រប់គ្របដោយ ទ័ពអាកាសអាមេរិក នឹងត្រៀមដាក់អោយហោះហើរសាកល្បង។width=455តាមការអោយដឹងពី ក្រុមអ្នកវិទ្យាសាស្រ្ដនៃអង្គការណាសា បានធ្វើតេស្ដសាកល្បងនៃយន្ដហោះនេះថា Hypersonic X-51 ជាប្រភេទយន្ដហោះ ដែលមានល្បឿន លឿនជាងសម្លែងចំនួនពីរដងឯណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្រ្ដបានសង្ដត់ធ្ងន់ថា យន្ដហោះនេះអាច ហោះហើរពីក្រុង London ប្រទេសអង់គ្លេសទៅ New York សហរដ្ឋអាមេរិក ដោយប្រើថេរៈវេលាត្រឹមតែ ១​ម៉ោងប៉ុណ្ណោះ ពោលគឺ​ ៤,៥០០ mph ។width=455លោក Jone Nexson មេកងកម្លាំងពិសេសទ័ពអាមេរិក បានអោយដឹងថា X-51 ពិតជាមានសារៈសំខាន់សម្រាប់ទ័ពអាមេរិកណាស់ ព្រោះវានមានល្បឿនលឿន ដូច្នេះវាអាច បញ្ជូនកងទ័ព ក៏ដូចជាពត៌មានផ្សេងៗ អោយសហរដ្ឋអាមេរិក បានលឿន និងទាន់ពេលផងដែរ៕

X-51 នឹងមានលក្ខណៈដូចនៅក្នុងវីដេអូខាងលើ

ដោយ៖ រក្សាប្រផព៖ dailymail