(កូរ៉េ)៖ រូបថត ៥សន្លឹក រប​ស់ Apink‘s Naeun នៅឯព្រលានយន្តហោះមួយ បានធ្វើឲ្យអ្នកគាំទ្រ មិនអាចឈប់សរសើរបាន ព្រោះតែសម្រស់របស់នាង កំពុងអង្រួនដួងចិត្តយុវវ័យ ជាពិសេសបុរសៗឲ្យមើលសឹងតែភ្លេច ដកដង្ហើម។

Naeun គឺជាសមាជិកម្នាក់ ក្នុងចំណោមតារាចម្រៀងស្រី​ក្រុម Apink ដែលនាងមានសម្រស់ផ្ទៃមុខស្រស់ស្អាត និងដងខ្លួនស្រឡូនគួរឲ្យទាក់ទាញជាមួ​យនឹង ស្បែកសម៉ត់ខៃ ទោះបីជាតារាស្រីរូបនេះ ពាក់តែអាវយឺតនិងស្លៀកសំពត់វែង ព្រមទាំងពាក់វ៉ែនតាបាំងមុខក្តី ក៏មិនបានបិទបាត់សម្រស់នាងដែរ។

គ្រាន់តែរូបថត​៥សន្លឹក​របស់ Apink‘s Naeun នៅឯព្រលានយន្ត​ហោះសោះ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ដែលនរណាក៏មិនអាចថា មិនសរសើរសម្រស់របស់នាង បានដែរ៕

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង