សណ្ឋាគារនៅក្នុងក្រុងញ៉ូយក បានប្រកាសនូវមុខម្ហូបស៊ុនចៀនដែលហៅជាភាសាអង់គ្លេសបានថា Omelette ដ៏ថ្លៃជាងគេលើលោកដែលមានតំលៃដល់ទៅ១០០០ដុលា្លរ។
ស៊ុតចៀន (Omelette) ដែលមានតំលៃដល់ទៅ១០០០ដុល្លារវាមានឈ្មោះថា Zillion Dollar Lobster Frittata ដែលមាននៅក្នុងតារាងមុខម្ហូប (Menu) នៃភោជនីយដ្ឋានក្នុងសណ្ឋាគារ Manhattan's Le Parker Meridien ។ ដូច្នេះតើមុខម្ហូបមួយនេះ វាខុសប្លែកទៅនិងស៊ុតចៀនផ្សេងទៀតយ៉ាងដូចម្តេច ខណៈពេលដែលលោកអ្នកទទួលទានអស់ជាមធ្បមត្រឹមតែ ១០ដុល្លារតែប៉ុណ្ណោះ ដែលមានគ្រឿងផ្សំស្រដៀងទៅនិងស៊ុតចៀនខាងលើនេះដែរ។ មុខម្ហូបមួយមុខនេះ នៅខាងលើពោរពេញទៅដោយពងត្រីប្រឡាក់របស់អាមេរិកជាង២ខាំដែលមានតំលៃស្មើនិង៦៥០ដុល្លារ និងរួមផ្សំជាមួយគ្រឿងផ្សំដទៃទៀតដែលមានតំលៃដល់ទៅ៣៥០ដុល្លារដូចជា៖ បង្កងសមុទ្រទាំងមួល ស៊ុតមាន់ ក្រែម ជី និងគ្រឿងវត្តុធាតុដើមដ៏ពិសេសជាដើម។ លោក Marisa Zafran ជានាយកផ្នែកទំនាក់ទំនងសាធារណៈនៃសណ្ឋាគារ ParkerMeridien បាននិយាយទៅកាន់ MailOnline ថា៖ ពួកយើងលក់ដោយមិនសូវយកចំណេញប៉ុន្មានទេ តែលក់ត្រឹមតែថ្លៃដើមតែប៉ុណ្ណោះ។ បើសិនជាមានអតិថិជនណាមិនសូវហ៊ានចំណាយនិងថ្លៃខាងលើនេះ ពួកគេអាចសាកល្យងទទួលមុខម្ហូបនេះដោយមានបរិមាណតិចក្នងតំលៃ១០០ដុល្លារ។ បើយោងទៅតាម Zafran មានមនុស្ស១២នាក់ប៉ុណ្ណោះ បានបញ្ជាទិញនូវមុខម្ហូបតំលៃ១០០០ដុល្លារនេះក្នុងមួយឆ្នាំ និងមានមនុស្សប្រមាណជា១០នាក់ផ្សេងទៀត បានបញ្ជាទិញក្នុង១ខែទៅនិងតំលៃ១០០ដុល្លារ។ សណ្ឋាគារ និងភោជនីយដ្ឋាននេះមានឈ្មោះល្បី ដោយសារតែមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀត។ មុខម្ហូបដែលមានឈ្មោះថa Norma's Donut Even Go There French Toast ដែលផ្សំឡើងដោយនំហ្រ្វូម៉ាស់ម៉្យាង និងសាច់ដូង ហើយបានបំរើជូនភ្ញៀវជាមួយនិងទឹកក្រូចរោយពីលើតិចៗ បូកផ្សំជាមួយនិងការ៉េមរសជាតិvanilla គឺជាមុខម្ហូបដែលភ្ញៀវចូលចិត្តជាទីបំផុតនៅទីនេះ។
លោក Emile Castillo មេចុងភៅប្រចាំភោជនីយដ្ឋានលោក Emile Castillo ដែលជាមេចុងភៅប្រចាំភោជនីយដ្ឋានបាននិយាយផងដែរថា៖ យើងដឹងថាមុខម្ហូបមួយនេះថ្លៃ តែពួកយើងព្យាយាមធ្វើយ៉ាងធានានូវរសជាតិរបស់វាឈ្ងុយឆ្ងាញ់ និងមិនអាចបំភ្លេចបាន។ កាលពីពីរឆ្នាំមុន ភោជនីយដ្ឋាននៅក្នុងទីក្រុង London ក៏បានបំរើជូនភ្ញៀវនូវមុខម្ហូបស្រដៀងគ្នានេះ ដែលមានតំលៃថ្លៃជាងគេបំផុតនាពេលនោះគឺ ១៤០ដុល្លារ៕
ដោយ ៖ ចាន់ណាប្រភព ៖ dailymail