ទស្សនិកជន ប្រហែលជាធ្លាប់បានស្គាល់ហើយថា គេហទំព័រទីផ្សារ នៅតាមអ៊ីនធើណេតជាគេហទំព័រ ដែលបើកសិទ្ធិអោយអ្នកប្រើប្រាស់ ដាក់ប្រកាសលក់របស់ប្រើប្រាស់ សំភារៈផ្សេងៗនៅគេហទំព័រនោះ ។ ដោយសារតែវាជាទីផ្សារសេរីនៅលើ អ៊ីនធើណេត អ្នកប្រើប្រាស់បានដាក់លក់ សំលៀកបំពាក់ និងសំភារៈមួយចំនួន ដែលដូចទៅនឹងតារាល្បីៗទាំងនោះ​ ។

/ថ្មីៗនេះ តារាល្បីៗសរុប ៥៩ រូបដែលក្នុងនោះ មានក្រុមចំរៀងនារី Girl Generation បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងគេហទំព័រធំៗចនួន ៣ ដែលមានដូចជា G Market និង Auctionដែលមាន E-Bay Korea ជាម្ចាស់ហើយនិង 11st ដែលបើកដោយក្រុមហ៊ុន SK Planet ។ក្រុមហ៊ុនដែលត្រូវគេប្តឹងទាំងនេះ ជាក្រុមហ៊ុនដែលចុះបញ្ចី ក្រោមស្លាកសញ្ញា ជាទីផ្សារសេរីនៅលើប្រព័ន្ធអ៊ីនធើណេត ។

width=470ហេតុផល ដែលធ្វើអោយតារាទាំងនេះ ផ្តឹងគេហទំព័រខាងលើ គឺព្រោះតែនៅក្នុងគេហទំព័រទាំងនេះ មានអ្នកប្រើប្រាស់ជាច្រើន បានដាក់លក់វត្ថុប្រើប្រាស់ ជាពិសេសសំលៀកបំពាក់ ហើយប្រើប្រាស់ឈ្មោះរបស់តារាទាំងនោះ ដាក់មកដូច ៖ អាវចាក់ស្ទីល Girl Generation, ស្បែកជើងGirl Generation ជាដើមដើម្បីទាក់ទាញការចាប់អារម្មណ៍ ។ តារាៗទាំងនោះនិយាយថា អ្នកប្រើឬគេហទំព័រនោះ មិនគួរយកឈ្មោះពួកគាត់ ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដូចនេះឡើយ ។ខាងតំណាងក្រុមហ៊ុនទាំងនោះបាននិយាយថា ច្បាប់កំពុងដំណើរការស៊ើបអង្កេត ក្នុងដំណាក់កាលដំបូងនៅឡើយ ដូចនេះពួកយើង មិនទាន់ដឹងពីលទ្ធផលអំពី រឿងក្តីនេះនៅឡើយទេ ៕

 

ដោយ ៖ លីលីប្រភព ៖ allkpop