ព័ត៌មានកំសាន្ត ៖ អតីតបេក្ខជនដ៏ឆ្នើមម្នាក់ ក្នុងរដូវកាលទី១ នៅក្នុងកម្មវិធី Cambodian Idol គឺ លោក អ៊ាម វន្នី បានឲ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះថា ផ្ទះនៅស្រុកកំណើតរបស់លោក បានលេបត្របាក់ដោយអគ្គិភ័យឆាបឆេះខ្ទេចខ្ទី គ្មាននៅសល់អ្វីនោះទេនោះ ។

ដោយយោងតាមការបង្ហោះរបស់ លោក អ៊ាម វន្នី នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា លោកបានបង្ហោះសារយ៉ាងក្រៀមក្រំដោយភ្ជាប់មកជាមួយនិងវីដេអូទិដ្ឋភាពផ្ទះក្រោយពីឆេះខ្ទេចខ្ទីអស់រលីងតែម្តង ហើយក៏បានលើកឡើងថា ផ្ទះកំសត់របស់ខ្ញុំលែងមានទៀតហេីយ​ ជាង300គីឡូពីភ្នំពេញ តេីខ្ញុំមកពន្លត់យ៉ាងម៉េចទាន់ មកដល់សល់តែផេះ ។ 

ជាងនេះទៅទៀតអតីតបេក្ខជនដ៏ឆ្នើមម្នាក់ ក៏បន្ថែមទៀតថា បាទអរគុណអ្នកទាំងអស់គ្នាដែលបារម្មណ៍ ពេលនេះផ្ទះឆេះអស់ហេីយ តែសំណាងមនុស្សមិនមានគ្រោះថ្នាក់ទេ. មូលហេតុដែលឆេះគឺមកពីផ្ទុះសេខ្សែភ្លេីង  ៕

/

ដោយ ៖ គន្ធា

ប្រភព ៖ FB