ថៃ ៖ យោងទៅតាមប្រភពបានឲ្យដឹងថា លោក Nadech Kugimiya និងនាង Taew Natapohn កំពុងថតរឿងភាគថ្មីជាមួយគ្នា ។
Nadech Kugimiya និង Taew Natapohn គឺជារឿងដែលមានចំណងជើងថា Miti Tee Sarm ដែលជារឿងបែបអាថ៍កំបាំង និងដឹកនាំសម្តែងដោយ P’ Off Pongpat ។

នៅក្នុងនោះផងដែរ Taew Natapohn សម្តែងជាតួ Chompoonute ដែលជាមនុស្សស្រីម្នាក់ទើបបញ្ចប់ការសិក្សាពីបរទេស ហើយនាងក៏បានជួបបុរសអាថ៍កំបាំងម្នាក់ហើយព្យាយាមចង់ដឹងថា បុរសម្នាក់នោះមកពីណា ហើយតួឯកប្រុសក្នុងរឿងគឺឈ្មោះថា Narue Nartbodin ដែលសម្តែងដោយលោក Nadech Kugimiya ។

សុំធ្វើការរង់ចាំព័ត៌មានអាប់ដែលបន្ថែម ចំពោះសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍នេះនៅអត្ថបទក្រោយៗទៀត ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate