ប្រេស៊ីល៖ Elisany da Cruz Silva មានវ័យទើបតែ ១៧ឆ្នាំ រស់នៅក្នុងប្រទេសប្រេស៊ីលត្រូវបាន គេចាត់ទុកថា ជាក្មេងស្រីដែលមានកម្ពស់ខ្ពស់ជាងគេ លើពិភពលោក។

width=457

Elisny da Cruz Silva ពេលនេះ គឺមានកម្ពស់ដល់ទៅ 6feets 8inchs ពោលគឺប្រហែលជា ២ម៉ែត្រ(7ft= 2.1matre) ស្របពេលដែលមិត្ដប្រុសរបស់នាង លោក Francinaldo da Silva Carvalho មានវ័យ២២ឆ្នាំ ដែលមានកម្ពស់ 5ft 4in។ លោក Carvalho បាននិយាយថា​ មានពេលខ្លះ មិត្ដភ័ក្ររបស់លោក បានសួរចំអកលោកថា៖ នៅពេល Carvalho ឯងចង់ថើប មិត្ដស្រីរបស់ឯង តើឯងធ្វើយ៉ាងណាដែរ? គាត់និយាយ លាយជាមួយនឹងសំណើចថា ធ្វើតាមវិធីចាស់..............។

width=457

ចំពោះមនុស្សទូទៅបាននិយាយថា​ គូរស្នហ៍ទាំងពីរនាក់នេះ គឺស្រាឡាញ់គ្នាណាស់។ ចំពោះលោក Carvalho បាននិយាយថា នាង Elisny គឺជាក្មេងស្រី ដែលគួរអោយស្រឡាញ់បំផុត។

ទោះបីជាយ៉ាងណាក៏ដោយ នាង Elisny បាននិយាយថា​ គាត់តែងតែសុបិន្ដរាល់យប់ថា នឹងបានរៀបការជាមួយ Carvalho និងសុបិន្ដមួយទៀតគឺ ចង់ក្លាយជាតារាម៉ូឌែល។ នេះជាវីដូក្លីបសូមចុចដើម្បីមើល៕

ដោយ៖ រក្សាប្រភព៖ thesun