ភ្នំពេញ  ៖ បុរសម្នាក់ ត្រូវបានសាច់ញាតិ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែមានទំនាស់ជាមួយប្រពន្ធ ហើយត្រូវប្រពន្ធមួយកាំបិតកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៣ ប៉ុន្ដែបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ពេលបញ្ជូន មកមន្ទីរពេទ្យ។

នគរបាលមូលដ្ឋានបានឱ្យដឹងថា សពជន រងគ្រោះមានឈ្មោះសា សុផុន អាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ហើយបច្ចុប្បន្ន ស្នាក់នៅជិតវិហារចាម សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ហើយមកដល់ថ្ងៃកើតនេះ គេបានឃើញជនរងគ្រោះជាប្ដី បានមកសុំ លុយប្រពន្ធ ចំនួន១០០០ដុល្លារ ដើម្បី លែងលះគ្នាជាប្ដីប្រពន្ធ ហើយក៏មានទំនាស់ ។ ខណៈនោះ ស្រាប់ តែឃើញស្ដ្រីជាប្រពន្ធ បានរូតកាបូប យកកូនកាំបិតមក ចាក់ជនរងគ្រោះ ពីក្រោយ តែម្ដង ។

បច្ចុប្បន្នសពត្រូវតម្កល់ទុកនៅមន្ទីរពេទ្យ កាល់ម៉ែតដើម្បីធ្វើកោសល្យវិច័យ ចំណែកប្រពន្ធ ត្រូវនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ ដើម្បីសាកសួរព័ត៌មានបន្ថែម ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល