Eminem តារាចំរៀង Rap ស្បែកសដ៏ល្បីម្នាក់ របស់អាមេរិច បានចេញមុខមកជាមួយនិងបទថ្មីទៀតហើយ ។  កាលពីលើកមុន បទមួយដ៏ល្បីដែលមានចំណងជើងថា Love The WayYou Lie របស់ Eminem និង Rihanna បានផុសឡើងល្បីជាប់ជាច្រើនឆ្នាំ ហើយមកដល់ពេលនេះពួកគេ រួមដៃគ្នាសារជាថ្មីទៀតហើយ ។

width=470បទថ្មីដែលពួកគេទាំង ២ បានរួមគ្នាថ្មីមានចំណងជើងថា The Monster  ។ បទនេះទើបតែចេញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ តែមានចំនួនអ្នកចូលស្តាប់រហូតដល់ទៅ ៤ លានដងទៅហើយចំណែក Like វិញមានរហូតដល់ទៅ ១៤ ម៉ឺននាក់ ។ ចង់ដឹងបទនេះពិរោះយ៉ាងណា យើងទៅស្តាប់ទាំងអស់គ្នា ៕ 

 

ដោយ ៖ លីលីប្រភព ៖ youtube