នាង Oh In Hye តារាសម្ដែងរងដែលមិនសូវជាមានឈ្មោះល្បីប៉ុន្មាននោះ ទើបនឹងបានចូលរូមជាមួយកម្មវិធី Strong Heart ដែលជាកម្មវិធីទូរទស្សន៍ដែលនិយាយពីជីវិតពិតរបស់តារា ជាលើកទី ១ហើយអ្វីដែលនាងបានលើកជាប្រធានបទយកមកនិយាយនោះគឺវាដូចជាប្លែកបន្តិច គឺនាងបានលើករឿងសម្លៀកបំពាក់រ៉ូបវាល អត់អាវទ្រនាប់ ក្នុងកម្មវិធី Busan International Film Festival ក្នុងឆ្នាំ ២០១១ ដែលធ្វើអោយនាងបាក់មុខនោះយកមកនិយាយ។/រ៉ូបដែលនាងស្លៀកក្នុងកម្មវវិធី Busan International Film Festival កាលពីឆ្នាំទៅមិញនោះគឺវាជារ៉ួបវាលមួយដែលសិចស៊ីជ្រុល បែបជារបៀប Style របស់ កាន លូលូ ប៉ុន្តែមិនសាហាវដូចជានាងកាន លូលូ ១០០% នោះទេ ហើយសម្លៀកបំពាក់បែបនេះ គឺមិនដែលមានតារាកូរ៉េ រូបណាហ៊ានស្លៀកបែបនេះនោះទេ។/នាង Oh In Hye បានប្រាប់ថា ថ្ងៃក្រោយមកនោះរូបភាពរបស់ខ្ញុំត្រូវបានគេបង្ហោះពេញ Internetក៏ដូចជាសារព័ត៌មានផ្សេងៗ ដែលវាបណ្ដាលអោយខ្ញុំខ្មាស់គេជាខ្លាំង ហើយមានអ្នករិះគន់មួយចំនួនពួកគាត់និយាយដល់ប៉ាម៉ាក់របស់ខ្ញុំទៀតផង វាគឺជារឿងមួយដ៏គួរអោយខ្មាស់អៀនណាស់ហើយការពិតទៅក៏មិនចង់ជាបែបនេះប៉ុន្មានដែរ តែដោយសារតែកាលនោះគ្មានអ្នកចាំរៀបចំអោយបានត្រឹមត្រូវនឹងគេ។/តារារូបនេះបានបាត់មុខមួយរយៈក្រោយពេលមានពាក្យវាយប្រហារមកលើសម្លៀកបំពាក់របស់នាងកាលពីឆ្នាំទៅមិញ ប៉ុន្តែក្នុងឆ្នាំ ២០១២ នេះនាងបានត្រលប់ចូលវិស័យសម្ដែងវិញជាមួយនឹងខ្សែភាពយន្តភាគទូរទស្សន៍ថ្មីៗជាច្រើន ហើយក៏បានចួលរួមសម្ដែងជាមួយតារាល្បីៗផ្សេងទៀតផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14