អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃ ទី០១ តុលានេះថា សិស្សសាកលវិទ្យាល័យ Cornell រាប់រយអ្នកបាននាំគ្នាចេញរាំស្ទីល 'Gan-gnam Style' ពេញទីធ្លាសាលារៀន។

width=457គួររំលឹកផងដែរថា ក្រោយពីតារា Rapper លោក Psy របស់កូរ៉េខាងត្បូង បានបង្កើតនូវចង្វាក់រាំ 'Gangnam Style' នេះមក ចង្វាក់រាំនេះ គឺមានភាពល្បីល្បាញ និងពេញនិយមខ្លាំងណាស់។ដោយសារតែមានការពេញចិត្ដ និងមានរន្ទឺនៃបទនេះផង ទើបសិស្សសាលា Cornell ទាំងអស់បានបបួលគ្នីគ្នាចេញរាំបទនេះ ពេញមុខទីធ្លាសាលាទាំងអស់គ្នាតែម្ដង។

width=457

width=457

នេះជាវីដេអូក្លីបដែលបង្ហាញពីការរាំចង្វាក់ Gangnam Style របស់សិស្សសាកលវិទ្យាល័យCornell សូមចុចដើម្បីមើល៕

 

ដោយ៖​ សីហាប្រភព៖ newsday