ជប៉ុន៖ តាមការអោយដឹងក្រុមអ្នកវិទ្យាសាស្រ្ដ ដែលបានស្រាវជ្រាវក្នុងដែនទឹក កាលពី ពេលថ្មីៗនេះថា សត្វមឹកតូចៗ ឬក៏គេអោយឈ្មោះថាយៀវហ៊ឺ (cephalopods) ត្រូវបាន គេរកឃើញ នៅក្នុងដែនសមុទ្រមួយ ក្នុងប្រទេសជប៉ុន។

តាមការអោយដឹងពីលោក Ovil Gorge will ក្រុមអ្នកវិទ្យាសាស្រ្ដពីប្រទេសអង់គ្លេសបាន និយាយថា ពពួកសត្វទាំងនេះ គ៏ត្រូវធ្លាប់បានជួបប្រទះក្នុងមហាសមុទ្រប៉ាស៊ីភិក កាល ពីពេលថ្មីៗកន្លងទៅនេះដែរ។ លោកបានបន្ដថា អ្វីដែលប្លែកនោះ គឺពពួកសត្វនេះមាន ពណ៌ចំរុះយ៉ាងច្រើន ដូចជា ស ខៀវ លឿង ប្រផេះ និងអុចខ្មៅៗ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដប្រទេសជប៉ុន បានបញ្ចាក់ថា នៅពល គេរកឃើញកូនសត្វមឹកនេះ គឺសត្វនេះមានផ្ទុកស៊ុត (ពង) ចំនួន ២០០ស៊ុត ដែលជិតនឹងញ៉ាស់ផងដែរ។
ដោយ៖ រក្សាប្រភព៖ dailymail