ព័ត៌មានបច្ចេកវិទ្យា៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញ ផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូនត្រូវបានចេញលក់ជាផ្លូវការ ហើយ ដោយបានបំពាក់នូវកាមេរ៉ា ៥មេហ្កាភិចសែល ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពវីដេ អូក្នុងកម្រិត 1080p ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិន Oppo បានប្រកាសចេញ លក់ទូរស័ព្ទម៉ូដែលចុងក្រោយលំដាប់ខ្ពស់របស់ ខ្លួនឈ្មោះថា Oppo Find 5 ជាមួយនឹងតម្លៃ ៤៦៤ដុល្លានៅក្នុងទីផ្សារប្រទេសចិន ។ នេះជាប្រភេទទូរស័ព្ទមួយដែលផ្តល់ដល់អ្នកប្រើប្រាស់ នូវការរចនា ដ៏ប្រណិត និងរួមផ្សំជាមួយលក្ខណះសម្បត្តិដ៏អស្ចារ្យជាច្រើនទៀត ។ Oppo Find 5 ត្រូវបានគេភ្ជាប់មកជាមួយនឹងអង្គចងចាំខាងក្នុងទំហំ 16GB, ប្រើប្រាស់ RAM ដែលមានទំហំ 2GB, Wi-Fi a/b/g/n, Bluetooth, NFC, GPS, DLNA និង Wi-Fi Direct។ ថាមពលថ្ម 2500 mAh ត្រូវបានបញ្ជាក់ រួមផងដែរវាត្រូវបានគេអះអាងថា នឹងដំណើរការនៅលើប្រព័ន្ធ ប្រតិបត្តិការ Android 4.1.2 Jelly Bean៕
ដោយ ៖ រិទ្ធី ប្រភព ៖ gsmarena