ដំបូងឡើយ Samsung Galaxy Note III ត្រូវបានចចាមអារាមថា នឹងបំពាក់នូវអេក្រង់ទំហំ 6 inchប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថា 5.7 inch។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាព័ត៌មានថ្មីៗបំផុត ស្តីពី Galaxy Note ជំនាន់បន្ទាប់ នឹងមិនមែនមានតែ ១ Version ទេ គឺនឹងមានដល់ទៅ ៤ Version បញ្ចេញលក់នៅលើទីផ្សារក្នុងពេលតែមួយ តែម្តង។

Samsung Galaxy Note III អាចនឹងបង្ហាញខ្លួន ជាមួយ ៤ ម៉ូដែល ផ្សេងគ្នា នេះបើតាមការប្រកាសរបស់គេហទំព័រកូរ៉េខាងត្បូង ETNews។ Version ទាំងបួនរបស់ Galaxy Note 3 រួមមាន:

-  Version ទី១: តួស្មាតហ្វូនធ្វើពិលោហធាតុគុណភាពខ្ពស់ កាមេរ៉ា 13 megapixel អេក្រង់ AMOLED ដ៏រឹងមាំ ដាក់លក់ក្នុងបរិមាណមានកំណត់

- Version ទី២: តួធ្វើពីជ័រ កាមេរ៉ា 13 megapixel អេក្រង់ AMOLED ធម្មតា

- Version ទី៣: តួធ្វើពីជ័រ កាមេរ៉ា 13 megapixel អេក្រង់ LCD

- Version ទី4: តួធ្វើពីជ័រ កាមេរ៉ា 8 megapixel អេក្រង់ LCD

ដូច្នេះយើងអាចយល់ឃើញថា Galaxy Note III នឹងត្រូវបានបញ្ចេញលក់ជាច្រើនស៊េរីផ្សេងគ្នា តាំងពីស៊េរីមធ្យម ដល់ស៊េរីខ្ពស់។ នេះគឺជារឿង​ដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយហាក់ដូចជាSamsung កំពុងតែអនុវត្តនូវយុទ្ធសាស្រ្តថ្មីមួយ។

/

ទោះជាយ៉ាងណា យើងត្រូវរង់ចាំរហូតដល់ខែ កញ្ញា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ IFA 2013ទើបយើងបានដឹងច្បាស់ថា Samsung ផ្តល់នូវភាពភ្ញាក់ផ្អើលអ្វីខ្លះ ដល់អ្នកស្រលាញ់ ចូលចិត្តបច្ចេកវិទ្យា៕

ដោយ៖ សិលាប្រភព៖ VReview