ស្ទើរតែមិនគួរអោយជឿ ៖ តាមពិតទៅ  វាមិនមែនជាការពិតនោះទេ  ពោលគឺ គ្រាន់តែជាការ រៀបចំឡើងរបស់ក្រុមមនុស្សរប៉ិលរប៉ូចតែប៉ុណ្ណោះ ដែលគេអាចហៅវីដេអូនេះបានថា ជាវីដេ អូ លេងសើច បែបល្បិចខិលខូច និងអស់សំណើច ( Prank Video ) ។

ដោយឡែក បើយើងងាកក្រឡេកទៅមើលវីដេអូនេះ ពីដំបូង យើងគិតថា វាទំនងជាការពិត ដូចគ្នាដែរ   ព្រោះថា  មើលឃើញឆ្លាម    ដេញស្រស់ៗតែម្តង តែដឹងអីថា  នៅពេលលាន់ឭ សម្លេងមនុស្សនាំគ្នាសើចនោះទើបដឹងថា    វាគឹជាការរៀបចំឡើងតែប៉ុណ្ណោះ ។ យ៉ាងណា មិញ អាណិតអី តែបុរសជាជនរងគ្រោះនោះ ទាំងមិនដឹងខ្លួនថា វាគឺជាការរៀបចំនោះ គាត់ ខំប្រឹងហែលទឹក     អោយបានលឿន តាមតែអាចធ្វើទៅបាន  ខណៈក្នុងខ្លួនភ័យញ័រញាក់ កាលដែលបានដឹងថា មានឆ្លាមកំណាចដេញហើយនោះ។មិនចំពោះតែគាត់ទេបើសិនជា យើងគ្រប់គ្នា បានជួបហេតុការដូច្នេះមែននោះ ដាក់មេប្រូច មិនខ្ចីងាកក្រោយតែម្តង។ខាង ក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល ប្រភព ៖ YT