នៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង អតីតបវរកញ្ញា ឆ្នាំ ១៩៩៦ នាង Kwon Min Jung បានបង្ហើបពីរឿងជូរចត់កាលពីអតីតកាលរបស់ខ្លួន ក្នុងនោះ នាងក៏ធ្លាប់មានគម្រោងធ្វើអត្ដឃាតផងដែរ។
នាង Kwon Ming Jung ក្នុងកម្មវិធី Miss Korea Secret Garden
ស្រីស្អាត ដែលធ្លាប់ទទួលបានពានរង្វាន់ Miss Hankok Ilbo ក្នុងការប្រកួតបវរកញ្ញា កូរ៉េខាងត្បូង ឆ្នាំ ១៩៩៦ នាង Kwon Ming Jung ថ្មីៗនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធី Miss Korea Secret Garden របស់ស្ថានិយទូរទស្សន៍ JTBC ។ ក្នុងកម្មវិធីនេះ គេឃើញ Kwon Ming Jung ស្រស់ទឹកភ្នែក នៅពេលរំឭកពីរឿងអតីតកាល។
កិច្ចសម្ភាសក្នុងកម្មវិធីខាងលើនេះ Kwon Ming Jung យំបណ្ដើរ និយាយបណ្ដើរថា ៖ “ក្នុងអំឡុងពេលដែលអាជីពរបស់នាងខ្ញុំ ឡើងដល់កម្រិតកំពូល ក៏ជាពេលដែលវិបត្តិធំបានកើតឡើងចំពោះនាងខ្ញុំ។ បរាជ័យរបស់ពុកនាងខ្ញុំក្នុងមុខជំនួញ រួមនឹងការដែលនាងខ្ញុំត្រូវកាត់ប្រាក់ខែ បានធ្វើឱ្យនាងខ្ញុំ ធ្លាក់ក្នុងស្ថានភាពលំបាក។ ជាងនេះ នាងខ្ញុំបានចែកផ្លូវពីមិត្តប្រុសដ៏មានឈ្មោះល្បី ក្រោយ ពីបានទាក់ទងគ្នាអស់រយៈពេលជាយូរ”។
រូបថតអាក្រាតកាយ របស់ Kwon Ming Jung ធ្លាប់បានធ្វើឱ្យនាងជួបវិបត្តិធំ
Kwon Ming Jung បន្ដថា ៖ “បន្ទាប់មក នាងខ្ញុំបានសរសេរបណ្ដាំមរតកចុងក្រោយ និងសំបុត្រមរណៈ ហើយមានគម្រោងចង.ក សម្លាប់ខ្លួន។ នាងខ្ញុំបានគេងលក់ពេញមួយយប់ ប៉ុន្ដែនៅពេលក្រោយពីព្រលឹម នាងខ្ញុំគិតថា ត្រូវតែឆ្លងកាត់ឧបសគ្គទាំងនេះ។ នាងខ្ញុំមានសុភមង្គល និងមានមោទនភាពខ្លាំងណាស់ នៅពេលបានឆ្លងផុតពីស្ថានភាពលំបាកធំៗទាំងនោះ” ។
គួររំឭកថា Kwon Min Jung គឺជាជាតារាសម្ដែងស្រីមួយរូប ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ក្រោយពីនាងដំណើមបានតំណែងខ្ពស់ នៅក្នុងការប្រឡងបវរកញ្ញា កូរ៉េខាងត្បូង ឆ្នាំ ១៩៩៦ ។ ប៉ុន្ដែ ក្រោយមកមិនយូរប៉ុន្មាន នាងក៏ជួបប្រទះបញ្ហាអាស្រូវជាច្រើន ដែល បានកើតឡើងដោយសារតែបានបែកធ្លាយ រូបថតអាក្រាត។
ដោយ ៖ តារាប្រភព ៖ K14