កាលពីដើមសប្ដាហ៍កន្លងមកនេះស្រសួងសុខាភិបាលរបស់ចិនបានប្រកាសថាខ្លួននឹងគ្រប់គ្រងផ្ទាល់ចំពោះការធ្វើការកែសម្ផស្ស ចំពោះរាល់គ្រិះស្ថានដែលផ្ដល់សេវាកម្មកែសម្ផស្សក្នុងស្រុកដើម្បីធានាសុវត្តិភាពដល់អតិថិជន។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់អោយដឹងថា រដ្ឋបាលក្នុងតំបន់ត្រូវគ្រប់គ្រង និងពិនិត្យអោយបានជាក់ចំពោះរាល់គ្រិះស្ថានដែលផ្ដល់សេវាកម្មវះកាត់កែសម្ផស្ស និងផ្ដល់ថ្នាំផ្សេងៗ។ ខាងក្រសួងបានបញ្ជាក់ប្រាប់ថាវាពិតជាមានការពិបាកក្នុងការចាត់ចែងខ្លាំងណាស់ជាពិសេសគឺចំពោះពេទ្យដែលគ្មានសិទ្ធិក្នុងការវះកាត់កែសម្ផស្សតែនៅតែលួចធ្វើការដោយខុសច្បាប់។នៅស្រុកចិនគេសង្កេតឃើញមានគ្រិះស្ថានវះកាត់កែសម្ផស្សជាច្រើនដែលត្រូវបានគេរិះគន់ថាបោកប្រាស់ និងវះមនុស្សកំសាន្តជាដើម ជាពិសេសគឺបញ្ហាការកើនឡើងចំពោះគ្រោះថ្នាក់កើតចេញពីការវះកាត់កែសម្ផស្សជាដើម។ ព័ត៌មានពីគ្រោះថ្នាក់កើតចេញពីការកែសម្ផស្សជាច្រើនត្រូវបានលាក់ជិត ប៉ុន្តែល្បីជាងគេនោះគឺកាលពីឆ្នាំ ២០១០ Wang Bei តារាសម្ដែង និងជាពិធីការនីដ៏ឆ្នើមរបស់បណ្ដាញទូរទស្សន៍ចិននោះ បានស្លាប់ដោយសារតែការវះកាត់កែសម្ផស្សមុខនៅក្នុងមន្ទីរពេទ្យ Wuhan ប្រចាំខែត្រ Hubei៕
ដោយ៖ ម៉ូកាប្រភពពី៖ Wantchinadaily