ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ ២ ដួងដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយលេចធ្លាយពាក្យចចាមអារាមថា លោក Great Warintorn និង James Jirayu ស្រលាញ់ភេទដូចគ្នា ។ 

Great Warintorn និង James Jirayu ពិតជាមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលេចលឺដំណឹងថា ខ្លួនស្រលាញ់មនុស្សប្រុសដូចគ្នា បន្ទាប់ពីលេចធ្លាយវីដេអូក្រៅឆាកយ៉ាងផ្អែមល្អែម ខណៈពេលត្រៀមខ្លួនសម្តែងក្នុងកម្មវិធី ‘Love Is In The Air Charity Concert កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ។ 

/

តួប្រុសក្នុងរឿង សុភាពបុរស ថៈរ៉ាថន បានបន្តទៀតថា លោក James Jirayu គឺជាមនុស្សប្រុសម្នាក់ដែលគួរឲ្យក្នាញ់ ហើយក៏មានមនុស្សស្រីមិនតិចនោះទេ ដែលមានចិត្តច្រណែន ដោយសារតែអ្នកទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នា ។ លោក Great បានបន្ថែមថា ភាពស្និទ្ធស្នាលរបស់ លោក និង James វាគ្មានអ្វីចម្លែកទេ ព្រោះពួកគេជាតារារួមប៉ុស្តិ៍ទូរទស្សន៍ ហើយនឹងសម្តែងរឿងភាគជាច្រើនទៀតផង ។ ហើយតារាថៃរូបនេះបានសារភាពថា ខ្លួននិង James Jirayu គឺជាមនុស្សប្រុស ហើយអ្វីដែលសំខាន់គឺមិនអាចស្រលាញ់ប្រុសដូចគ្នាបានទេ ។ សម្រាប់វីដេអូដែលបានបែកធ្លាយគឺគ្រាន់តែវីដេអូកំប្លែងៗ ដើម្បីបង្កើតចំណង់មិត្តភាព ម្យ៉ាងវិញទៀត តួប្រុសក្នុងរឿង ឧត្តមភរិយា គឺ លោក James ក៏ជាមនុស្សម្នាក់ដែលមានអត្តចរិក ចូលចិត្តលេងសើចច្រើនផងដែរ ៕

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews