បុរសម្នាក់ដែលជាជនជាតិអេស៉្បាញមានឈ្មោះថា Oscar Rando បានរត់រយៈចម្ងាយឆ្ងាយជុំវិញប្រទេសគាត់ទាំងមូល ហើយវាក៏ជាការរកប្រាក់សំរាប់មជ្ឈមណ្ឌលសប្បុរសធម៌ផងដែរ។
ចាប់តាំងពីគាត់រត់បានចម្ងាយជិត ៣០០០ គឺឡូម៉ែត្រ ជុំវិញប្រទេសអេស្ប៉ាញទាំងមូលគាត់បានស្រក់ទំងន់ជាង ៥០ ផោន ដែលវាក៏ជាការរកប្រាក់សំរាប់សប្បុរសធម៌។ នៅពេលដែលបុរសរូបនេះ បានប្តេជ្ញាចាប់ផ្តើមសំរកទំងន់ គាត់ក៏បានសំរេចចិត្តរត់ក្នុងនាមមនុស្សធម៌ នេះបើយោងតាមគេហទំព័រ Thinkspain.com ។

ដោយគាត់និងត្រូវបានជាសាច់ប្រាក់ ៣ដុល្លារក្នុង១ផោន នៅពេលដែលគាត់បានស្រក់ទំងន់ហើយប្រាក់ទាំងអស់នេះនឹងត្រូវយកទៅមជ្ឈមណ្ឌលសប្បុរសធម៌ដែលមានឈ្មោះថា Gatsបន្ទាប់មកយកទៅជួយអ្នកមានវិបត្តិគ្មានការងារធ្វើ។
នៅក្នុងប្រទេសនេះ អត្រាគ្មានការងារធ្វើកើនដល់ ៤២% ហើយសកម្មភាពរបស់លោកRando ក៏ជាការចូលរូមចំណែកមួយក្នុងការកាត់បន្ថយផងដែរ។ គាត់បានរកប្រាក់ដោយកើនដល់ជាង ៤០,០០០ ដុល្លារ ហើយគាត់ក៏បានសង្ឃឹមថា វានឹងកើនឡើងទ្វេដងនាអំឡុងពេលចុងឆ្នាំនេះ ដោយយោងទៅតាមភ្នាក់ងារសារពត៌មាន NPR ។
ខណៈពេលដែលសកម្មភាពរបស់លោក ស្តែងអោយឃើញពីការស្នេហាជាតិ ក្រោយមកក៏មានអ្នករត់ផ្សេងទៀតបានធ្វើដូច្នេះ ដើម្បីរកប្រាក់យកទៅជួយមជ្ឈមណ្ឌលសប្បុរសធម៌។

ទិដ្ឋភាពនៃការរត់ លោក Oscar Rando
បើក្រឡេកមើលកាលពីខែកុម្ភៈវិញ មានអ្នករត់ជាង ៨,០០០នាក់ បានហៅមកប្រជុំនៅឯ North Carolina ដើម្បីធ្វើការត់នៅក្នុងកម្មវិធី Krispy kreme Cahllenge ដែលវាក៏ជាការរកប្រាក់បានដល់ទៅ ១០០,០០០ ដុល្លារ សំរាប់មន្ទីរពេទ្យកុមារមួយដែលស្ថិតនៅខាងជើងNorth Carolina ។
និស្សិតឆ្នាំទី២ម្នាក់ដែលបានមកពី N.C. និងមានឈ្មោះថា Joshua Chappell បាននិយាយថា៖ ខ្ញុំគិតថា វាគឺជាអំពើល្អមួយ ដែលពួកគេមិនត្រឹមតែរកបានប្រាក់ដើម្បីជួយផ្គត់ផ្គង់មជ្ឈមណ្ឌលសប្បុរសធម៌ប៉ុណ្ណោះទេ តែពួកគេគ្រប់ៗគ្នាក៏និងមានសុខភាពល្អស្របពេលនោះផងដែរ។ ទាំងនេះគឺជាសម្តីរបស់និស្សិតម្នាក់នេះ បានប្រាប់ដល់ភ្នាក់ងារសារពត៌មាន The Huffington Post ៕
ដោយ៖ មង្គលប្រភព ៖ huffingtonpost