ចិន៖ តាមការអោយដឹងពីសារពត៌ក្នុងស្រុក របស់ប្រទេសចិនមួយ កាលពីថ្ងៃទី ០៣​ តុលាម្សិលមិញនេះ បានអោយដឹងថា មានលោកគ្រូបង្រៀនក្មេងៗ នៅក្នុងមជ្ឍមណ្ឌលមួយ បានកើតអារម្មណ៏មួម៉ៅ ឆេវឆាវ ហើយមិនអាចទប់អារម្មណ៍បាន ក៏ចាប់កុមារីម្នាក់ ដែលទើបមានអាយុទើប ៤ឆ្នាំបោកទៅលើកម្រាលឥដ្ឋ រហូតដល់ពកក្បាល និងសន្លប់។

width=457រឿងរ៉ាវគួរអោយហួសចិត្ដនេះ ត្រូវបានកើតឡើងនៅក្នុងមជ្ឍមណ្ឌល Qianhui Children's Re-habilitation Service Center តំបន់ Panyu ខេត្ដ Guangzhou ប្រទេសចិន ខណៈដែលលោកគ្រូម្នាក់ដែលមានឈ្មោះថា Xu Lihuan មានវ័យ ៣០ឆ្នាំ បានកើតមានអារម្មឆេវឆាវ ហើយបានបោកក្មេងស្រីម្នាក់ទៅលើឥដ្ឋ រហូតដល់សម្លាប់ចូលមន្ទីរពេទ្យ។

width=457គួរបញ្ចាក់ផងដែរថា ក្មេងស្រីដែលត្រូវលោកគ្រូរប់គេ បោកអោយសន្លប់នោះ គឺមានឈ្មោះថាQiu Yaoyao មានអាយុទើបតែ ៤ឆ្នាំប៉ុណ្ណោះ។ បើតាមការអោយដឹងពីមនុស្សដែល នៅជិតវិញកន្លែងកើតហេតុបានអោយដឹងថា កុមារីម្នាក់នោះ គឺគ្រាន់តែអង្គុយខុសកន្លែងខ្លួន នៅម៉ោងលំហាត់បា្រណប៉ុណ្ណោះ តែមិននឹកស្មានថា លោកគ្រូអប្រិយនេះ ហ៊ានធ្វើដល់ថ្នាក់នឹងសោះ។ទោះបីជាយ៉ាងណក៏ដោយ ក៏លោកគ្រូរូបនេះ ត្រូវបានគេធ្វើសំណុំរឿងដើម្បីដោះស្រាយតាមផ្លូវច្បាប់ដែរ។ នេះជាវីដេអូ ដែលលោកគ្រូនោះ បានធ្វើអំពើហិង្សាលើកុមារីនោះ។​សូមចុចដើម្បីមើល៕

 

 

ដោយ៖ សីហាប្រភព៖ wotshappening