ថ្មីៗនេះទស្សនាវដ្ដី Forbes ដែលជាទស្សនាវដ្ដីជំនាញក្នុងការ ស្រង់ទិន្នន័យរបស់តារាអំពីទ្រព្យសម្បតិនិងប្រាក់ចំណូលនោះ ថ្ងៃនេះបានបញ្ចេញលំដាប់ថ្នាក់ គូស្នេហ៍ជាតារាដែលមានប្រាក់ចំណូលច្រើនជាងគេដែលគិតចាប់ពីខែ មិថុនា ២០១២ ដល់ខែមិថុនា ២០១៣ ។ អញ្ចឹង Camnews សុំអញ្ជើញទស្សនិកជន ចូលរួមទស្សនាទាំងអស់គ្នា ៖

-Beyonce និង Jay-Z រកប្រាក់ចំណូលបានរហូតដល់ ៩៥ លានដុល្លារ ។ ទាំង ២ នាក់នេះទទួលបានចំណូលដោយសារ ការលក់អាល់ប៊ុម និងសំបុត្រ Concert ជាដើមដែលអាចធ្វើរួមបញ្ចូលជាមួយការច្នៃម៉ូតសំលៀកបំពាក់ និងទឹកអប់ ។

5-Gisele Bundchen និង Tom Brady រកប្រាក់ចំណូលបានដល់ទៅ ៨០​លានដុល្លារ ។ ដៃគូស្នេហានេះទទួលបានប្រាក់ចំណូលពីការបង្ហាញម៉ូត ច្រើនជាងគេ ។

5-Brad Pitt និង Angelina Jolie រក់ប្រាក់ចំណូលបាន ៥០ លានដុល្លារ ។ ដូចដែលទស្សនិកជនធ្លាប់បានដឹងហើយ Brad Pitt ទើបតែបញ្ចប់ការសំដែងរឿង World War Z ចំណែក AngelinaJolie វិញកំពុងតែសំដែងរឿង Maleficent ។

5-Mila Kunis និង Ashton Kutcher រកប្រាក់ចំណូលបាន ៣៥ លានដុល្លារ ។ ប្រាក់ចំណូលទាំងនោះបានមកពីរឿងភាគ Two And A Half Man ហើយនិងរឿង Oz The Great and Powerful ។

5-Kim Kardashian និង Kanye West រកប្រាក់ចំណូលបាន ៣០ លានដុល្លារ ។ ៣០ លានដុល្លារទាំងនោះបានមកពីការលក់អាល់ប៊ុម និងការសំដែងរបស់ Kanye West និងការបង្ហាញម៉ូតរបស់Kim Kardashian ។

5

ដោយ ៖ លីលីប្រភព ៖ k14