ចម្លែកៗ ៖ លោក Dr. Gerald ជាជីវវិទូ មានមូលដ្ឋាននៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលីនិងសហការីរបស់លោក កាលពីពេលថ្មីៗនេះ បានរកឃើញនូវពូជឆ្លាមប្រភេទថ្មីនោះគឺពូជត្រីឆ្លើមដើរ នៅឯឈូងសមុទ្រ   coast  ប្រជុំកោះ  Maluku ​ Islands​​​   ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានបរទេស yahoo ។

width=439

គួររំឭកផងដែរថា ពូជឆ្លើមដើរប្រភេទថ្មីមួយប្រភេទនេះ មានឈ្មោះថា Hemiscyllium Hal-mahera មានពណ៌សម្បុរពណ៌ត្នោត  រស់នៅឯបាតសមុទ្រ  ហើយវាអាចធ្វើការបំលាស់ទីក្នុងការរកចំណីធ្វើជាអាហារបាន ដោយប្រើព្រុយទ្រូង   និង ព្រុយក្រោយរបស់វា  ក្នុងការរុញច្រានតួខ្លួនអោយរំកិលទៅមុខ ពោលគឺ​ព្រុយរបស់វា ដើរតួជាពិសេសស្រដៀងទៅនឹងជើងយ៉ាងដូច្នេះដែរ។

width=437

មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេស្គាល់ផងដែរថាជា   ឆ្លាមឬស្សី ឬក៏ឆ្លាមកន្ទុយវែង ដែលជាពពួកត្រីតូច អាចនឹងមានប្រវែងដល់ទៅ ២៨ អ៊ីង ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូខាងក្រោមនេះ​បន្តិចទៅ ៖

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង ពស់វែក- វីដេអូគ្រោះថ្នាក់ ព្រឺក្បាល បើកម៉ូតូទាំងស្រវឹង ទៅបុក រទេះកូនក្មេង ប៉ើងដូចសំឡី- វីដេអូ ស្រីស្អាតជប៉ុនរត់បាតជើង ស ព្រាត ខណៈឃើញ ដាយនូស័រ ស្រស់ៗអុកឡុក ការិយាល័យ

ដោយ ៖ ពិសិដ្ឋប្រភព ៖ yahoo