អ្នកចាត់ការរបស់ Real Madrid លោក Florentina Perez បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងសន្និសិតកាសែតមួយ ប្រាប់ថា Cristiano Ronaldo មិនមែនសំរាប់លក់ទេ ហើយបើគេចង់ចេញ គឺមានតែចេញក្នុងតំលៃ ១  ពាន់លានអ៊ឺរ៉ូ  ទើបអាចលក់បាន ព្រោះលោកចង់អោយ Ronaldo នៅជាមួយក្រុម Real Madrid រហូតដល់ពេលលោក ចូលនិវត្តន៍ ។និយាយអំពីការបន្តកុងត្រា លោក Florentina Perez និយាយថា ដើម្បីអាចបន្តកុងត្រាជាមួយRonaldo បាន លោកនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីអាចបន្ថែមរយៈពេលកុងត្រា របស់តារាបាល់ទាត់ ព័រទុយហ្កាល់ មួយនេះបាន ។

/ចំណែករឿងយកគ្រូបង្វឹកថ្មីនោះ Anceloti របស់ PSG នៅតែមិនទាន់ច្បាស់ព្រោះក្រុម RealMadrid នៅមិនទាន់អោយថ្លៃនៅឡើយ ។ លោក Florentina Perez ក៏បានបង្ហើបថា លោកក៏មានបំណង នាំយកកីឡាករល្បីៗផ្សេងទៀត ចូលក្នុងក្រុមផងដែរ ៕

 

ដោយ ៖ កុសលប្រភព ៖ 24h