ថៃ ៖ តារាថៃដែលត្រៀមខ្លួនចូលរោងការនៅឆ្នាំក្រោយនេះ នាង Warattaya nilkuha និងលោក Put puttichai បានចេញមុខបដិសេធ ព្រមទាំងថ្លែងប្រាប់អ្នកកាសែតថា រូបថតមួយចំនួនដែលអ្នកសារព័ត៌មានបានយកចុះនៅលើវេបសាយមួយចំនួន គឺមិនមែនជារូបថតថ្ងៃភ្ជាប់ពាក្យពិតប្រាកដនោះទេ វាគ្រាន់តែជារូបថតនៅក្នុងរឿងដែលពួកគេបានសម្តែងប៉ុណ្ណោះ ។ 

តួឯកប្រុសស្រីក្នុងរឿង ស្នេហារវើរវាយ បានបន្តថា ពួកគេនឹងរៀបការនៅក្នុងខែ វិឆ្ឆិកា ឆ្នាំ ២០១៨ ប៉ុន្តែសម្រាប់ថ្ងៃជាក់លាក់គឺអាស្រ័យទៅលើកាលវិភាគការងារសិន ។ 

តារាសម្តែងវ័យ ៣១ ឆ្នាំ លោក Put puttichai បានអះអាងទៀតថា លោកនឹងប្រាប់ដំណឹងឲ្យមហាជនបានដឹង នៅពេលដែលថ្ងៃមង្គលការពិតប្រាកដ ត្រូវបានចេញជាផ្លូវការ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews