តារាចម្រៀងល្បីឈ្មោះវ័យ ២៤ ឆ្នាំ Adele បានប្រកាសតាម Website របស់នាងផ្ទាល់កាលពីចុងសប្ដាហ៍មុននេះថានាងមានផ្ទៃពោះហើយ!
ឪពុករបស់ក្មេងគឺ Simon Konecki អាយុ ៣០ ឆ្នាំដែលជាមិត្តប្រុសរបស់ Adele ដែលពួកគេបានចាប់ផ្ដើមសាងស្នេហ៍កាលពីរដូវក្ដៅឆ្នាំទៅមិញ។ តែអ្វីដែលនាងមិនអាចកាត់បាននោះគឺថានាងនៅតែមិនអាចកាត់បន្ថយការជក់បារីបានទោះបីជានាងបានវះកាត់បំពង់កយ៉ាងណាក្ដី ហើយចំពោះការមានផ្ទៃពោះរបស់នាងនេះអាចនឹងនាំអោយនាងឈប់ជក់បារីបានជាមិនខាន។ គេនឹងរង់ចាំមើលថាកូននេះជាកូនប្រុសឬស្រី ហើយតើនៅពេលដែលកូននេះធំឡើងតើអាចក្លាយជាតារាចម្រៀងល្បីដូចជាម្ដាយរបស់ខ្លួនបានឬទេ៕
ដោយ៖ ម៉ូនីកាប្រភពពី៖ Idolator