Adele បាត់មុខបាត់មាត់មកដល់ពេលនេះនាងប្រសូតបានកូនប្រុសហើយ។ នេះជាការពិតដែលតារាវ័យ ២៤ ឆ្នាំសញ្ជាតិអង់គ្លេសនេះមានផ្ទៃពោះជាមួយសង្សាររបស់ខ្លួន Simon។
នាងបានបាត់មុខមួយរយៈដោយមិនដែលឡើងឆាកហើយទីបំផុតនាងបានប្រកាសជាទូទៅក្នុងBlog របស់នាងដែលនាងបានប្រកាសថានាងមានផ្ទៃពោះជិតសម្រាល។ Adele នាងបានសម្រាលបានកូនប្រុសមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ម៉ោងប្រមាណ ៦ ល្ងាចម៉ោងនៅអង់គ្លេស។
ហើយក៏លេចឮថានាងគិតគូររឿងរៀបការជាមួយសង្សាររបស់នាងដែលជាឪពុករបស់ក្មេងនេះផងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14