ថ្មីៗនេះសារមន្ទី Madame Tussauds នៅទីក្រុង London បានធ្វើរូបចំលាក់ក្រមួន តំណាងអោយតារាចំរៀងសំលេងវែង Adele ដើម្បីសំដែងការកោតសរសើរ ទឹកដមសំលេង និង ទេពកោសល្យដ៏ល្អរបស់នាង ។

/រូបចំលាក់ក្រមួននោះ បានធ្វើឡើងទៅតាមរូបរបស់នាង ក្នុងកម្មវិធីពានរង្វាន់ Grammay ២០១២ដែលមានរ៉ូបដែលនាងបានពាក់ដូចគ្នា តែគេបានសម្គាល់ឃើញថា មានរាងតូងខុសពីនាង ។អ្នកគ្រប់គ្រងរបស់សារមន្ទីបានប្រាប់ថា មានអ្នកចូលទស្សនាសារមន្ទីជាច្រើន បានសួររករូបចំលាក់របស់ Adele ជាញឹកញាប់ ។ បន្ទាប់មក ចំនួននៃការសួររក និងសំណូមពរអោយធ្វើរូបរបស់ Adele កាន់តែច្រើនទៅៗ ទើបធ្វើអោយខាងសារមន្ទី សំរេចចិត្តធ្វើរូបចំលាក់ក្រមួន ជូនតារាចំរៀង ដែលមានទេពកោសល្យមួយនេះ ។

/នៅក្នុងខែនេះ រូបចំលាក់ក្រមួនរបស់ Adele នឹងត្រូវដាក់បង្ហាញ ក្នុងជួរជាមួយតារាចំរៀងផ្សេងទៀតដូចជា RihannaBeyoncé និង Amy Winehouse នៅសារមន្ទី Madame Tussauds ទីក្រុងLondon និង Amsterdam ៕

/

ដោយ ៖ លីលីប្រភព ៖ k14