ថៃ ៖ ថ្មីៗនេះនាង Preem Ranida បានបង្ហោះរូបថតជាលក្ខណៈក្រុមគ្រួសារជាមួយនិងម្តាយ ព្រមទាំងប្អូនប្រុសរបស់នាង បន្ទាប់ពីត្រលប់មកពីប្រទេសកូរ៉េវិញ ដោយភ្ជាប់មកជាមួយនិងចំនងជើងថា ពេលវេលាជាមួយគ្រួសារ, ខ្ញុំត្រលប់មកវិញហើយ នៅក្នុងរូបថតនោះ មុខរបស់តារាស្រីរូបនេះ ហាក់មានការខុសប្លែកពីមុនបន្តិចបន្តួច ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

ទទ្ទឹមនឹងនេះផងដែរ មានហ្វេនមួយចំនួនចូលខមមិនសួរថា មុខរបស់អ្នកដូចខុសពីមុន ហើយអ្នកទៅវះកាត់កែសម្ជស្សមែនទេ? រីឯអ្នកខ្លះទៀតនិយាយថា មុខរបស់នាងពិតជាប្លែកមែន ខ្ញុំស្ទើរតែចំណាំមិនបានទៅហើយ ។ វាហាក់បីដូចជានាងបានវះកាត់ត្រង់ច្រមុះ ការពិតទៅច្រមុះពិតរបស់នាងគឺធំជាងនេះ។ ចុះហេតុអ្វីបានជាមុខរបស់នាងហើម? 

/

ទោះបីជាយ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាចម្ងល់របស់អ្នកនិយមលេងអិនធឺណិតមួយចំនួនប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំស្តាប់បទសម្ភាស៍របស់ តួស្រីក្នុងរឿង ចុងភៅកំពូលស្នេហ៍ ដោយផ្ទាល់ នៅពេលដែលនាងចូលរួមនៅក្នុងព្រឹត្តិការណ៍ណាមួយ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews