បាងកក៖ តារាបង្ហាញម៉ូដថៃ ចំនួន ២រូប បានប្រគល់ខ្លួនតម្រួត ក្រោយពេលបែកធ្លាយវីដេអូ របស់ ពួកគេទាំងពីរនាក់ រាំក្នុងសម្លៀកបំពាក់សិចស៊ី ជាមួយនឹងកាយវិកាមិនសមរម្យ នៅមុខប្រាសាទបុរាណ Wat chaiwatthanaram ក្នុងខេត្ត Ayutthaya ដែលជាទាក់ទាញភ្ញៀវទេសចរ នេះបើយោងតាមការ ចុះផ្សាយរបស់ កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយកាលពីថ្មីនេះ។

/

នាង Thannicha Nampanya វ័យ២៨ឆ្នាំ និង នាង Nithikarn Chotethanapong វ័យ៣០ឆ្នាំ បានរាំកាច់រាង និងសិចស៊ី នៅមុខប្រាសាទ ដោយទង្វើនេះត្រូវបានប្រជាជនថៃស្អប់ខ្ពើម និងខុសពីច្បាប់ដែលបានចែង ដូច្នេះហើយទើបពួកនាងទាំងពីរបានប្រគល់ខ្លួនឲ្យសមត្ថកិច្ច និងបានអំពាវនាងកុំឲ្យ ពលរដ្ឋផ្សេងយកគំរូបតាម។

/

នាង Thannicha Nampanya បាននិយាយថា ដំបូងឡើងនាងរាំលេងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែមិនដឹកស្មានថា វីដេអូនោះត្រូវបាន បែកធ្លាយសោះ ដូច្នេះហើយទើបនាងសម្រេចចិត្តប្រគល់ខ្លួនឲ្យប៉ូលិស ហើយតាមច្បាប់ពួកគេទាំងពីរត្រូវជាប់គុក១ខែ និងពិន័យ១ម៉ឺនបាត៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល